ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល
ព័ត៌មានជាតិ
172

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងត្រូវជាឪពុកបង្កើតឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាពនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ ខណៈពិធីគោរពវិញ្ញាណក្ខន្ធ បានធ្វើនារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅវត្តបញ្ចកែវមុនីឫស្សីសាញ់ ស្ថិតនៅផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។


Telegram