សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ការធ្វើដំណើររបស់សម្តេចទៅអឺរ៉ុប គឺដើម្បីដើរ​គោះទ្វា​រទា​ក់​ទា​ញ​អ្ន​ក​វិ​និ​យោ​គ ​ម​ក​កា​ន់​ក​ម្ពុ​ជា
ព័ត៌មានជាតិ
161

ថ្លែងពីប្រទេសបារាំងក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការធ្វើដំណើររបស់សម្តេចរយៈពេលជាង១៥ម៉ោងទៅកាន់ទ្វីបអឺរ៉ុបនាពេលនេះ គឺជាការដើរគោះទ្វារដើម្បីទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជា។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា លទ្ធផលរយៈពេលមួយឆ្នាំ គឺអាស្រ័យទៅលើលទ្ធផលជារៀងរាល់ថ្ងៃ ហើយរយៈពេលជិត៥ខែ នៃការកាន់តំណែងរបស់រដ្ឋាភិបាលថ្មី មានបេសកកម្មជាច្រើន ដែលនេះគ្រាន់តែជាចំណុចចាប់ផ្តើមតែប៉ុណ្ណោះ។

ខណៈ ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសបារាំង បានផ្តល់តម្លៃទំនាក់ទំនង ការទូត និងនយោបាយ រវាងកម្ពុជា-បារាំង។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការអញ្ជើញរបស់ប្រធានាធិបតីបារាំង គឺច្បាស់ណាស់ នឹងមានការវាយតម្លៃគ្រប់ជ្រុងជ្រោយរួចហើយ ដោយមើលឃើញអំពីប្រយោជន៍នៃទំនាក់ទំនងប្រទេសទាំងពីរ អាចទាក់ទាញការវិនិយោគនៅកម្ពុជា។ 

សូមបញ្ជាក់ថា ក្នុងឱកាសឆ្លងកាត់នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង មុននឹងបន្តដំណើរអញ្ជើញទៅចូលរួម"កិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum Annual Meeting 2024)" នៅសហព័ន្ធស្វីស ថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី នឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅទ្វីបអឺរ៉ុប អញ្ជើញជាអធិបតី ក្នុងវេទិការធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលរៀបចំដោយសមាគមន៍ធុរកិច្ចបារាំង (MEDEF)និងសភាពាណិជ្ជកម្មកម្ពុជា ជំនួបជាមួយលោកជំទាវ ល្វី មូស៊ីគី វ៉ាប៉ូ (Louise MUSHIKIWABO) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ព្រមទាំងអនុញ្ញាតឱ្យបណ្តាក្រុមហ៊ុនឯកជនមួយចំនួនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ ដែលមានដូចជា៖១.សម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) ២. ក្រុមហ៊ុន VINCI ៣. ក្រុមហ៊ុន ACCOR ៤. ក្រុមហ៊ុន EDF ៥. ក្រុមហ៊ុន PuyDuFou ៦. ក្រុមហ៊ុន Orang SA ៧. ក្រុមហ៊ុន Blue Circle ៨. ក្រុមហ៊ុន Alstom ៩. ក្រុម ហ៊ុន Total Energies ។ល៕ ប្រភព៖ ក្រសួងព័ត៍មាន 


Telegram