សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបថតអនុស្សាវរីយ៍ ០១សន្លឹក កាលធ្វើជារដ្ឋមន្ត្រីការបរទេស ក្នុងវ័យមិនដល់ ២៧ឆ្នាំ
ព័ត៌មានជាតិ
220

«ឃើញរូបថតមួយសន្លឹកនេះនឹកអាណិតខ្លួន។ធ្វើរដ្ឋមន្ត្រីការបរទេស ក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំមិនទាន់ បានជួបប្រពន្ធកូន មានរបបស្បៀង ១៦គីឡូក្នុងនោះអង្ករ១០គីឡូពោត ក្រហម៦គីឡូ។

ងាកមកសម្លៀកបំពាក់ខ្ញុំមានខោអាវធំ តែមួយសម្រាប់នេះទេដែលជាជំនួយ របស់មិត្តវៀតណាម(រូបថតនេះថតនៅប្រហែលពាក់កណ្តាលកុម្ភៈឆ្នាំ១៩៧៩មុនពេលខ្ញុំជួបភរិយា និងកូនខ្ញុំ)។

ខោអាវធំនេះមិនបានវាស់កាត់ទេបាន ជាខោវែងជាងជើងអាវធំជាងខ្លួន។ ឯអាវក្នុងមានតែ២ទេ ស្បែកជើងទៅ រើសនៅផ្សារថ្មីម្ខាងធំម្ខាងតូចពាក់ឈឺជើងស្ទើរដើរមិនរួច។

តែទោះយ៉ាងណាខោអាវមិនស្អាតនេះមិនរំខានការងារខ្ញុំនោះទេវាតាមបំរើខ្ញំទាំងនៅភ្នំពេញ ហាណូយ មូស្គូ កំឡំបូប្រទេសស្រីលង្កានៅពេលខ្ញុំធ្វើដំណើរទៅប្រជុំប្រទេស នៃចលនាមិនចូលបក្សសម្ព័ន។

ខោអាវមួយសម្រាប់នេះវាបានជួយឱ្យ ខ្ញុំទទួលបានជោគជ័យរយៈពេលជាង៤៥ឆ្នាំកន្លងមក។ ជោគជ័យដែលបានមកដោយការលំបាកគឺជោគជ័យដែលមោទកភាព និងត្រូវចេះថែរក្សាឱ្យខាងតែបាន។

ត្រូវចងចាំ ជោគជ័យមិនមែនបានមកដោយការិយាល័យធ្វើការល្អ រថយន្តទំនើប ខោអាវស្អាតនោះឡើយ តែបានមកដោយចេះធ្វើការដោយមានប្រសិទ្ធភាពដើម្បីបំរើដល់ផលប្រយោជន៍ជាតិ និងប្រជាជន៕ ប្រភព៖ ក្រសួងព័ត៍មាន

 


Telegram