ក្រសួងបរិស្ថាន បានបង្ហោះនូវសេចក្តីជូនដំណឹង ដែលចេញនៅរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នេះ ជម្រាបជូន លោកប្រធានមន្ទីរបរិស្ថានរាជធានី-ខេត្ត ទាំងអស់ឲ្យបានជ្រាបថា ៖
កម្មវត្ថុ ៖ ជំរុញការអនុវត្តវិធានការច្បាប់ ១០០ ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិ។
យោង ៖ ការណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងរាល់កិច្ចជំនួបជាមួយមន្ត្រីរាជការក្រោមឱវាទ។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ សូម លោកប្រធាន ជ្រាបថា ក្នុងរយៈពេល បន្ទាប់ពីមានការណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបានសង្កេតឃើញថា នៅមានការខ្វះចន្លោះខ្លះៗ ពីការអនុវត្តវិធានការច្បាប់ ១០០ ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិ។ ដូចនេះ ក្រសួងសូមធ្វើការ ក្រើនរំលឹកសារជាថ្មីដល់មន្ទីរបរិស្ថានរាជធានី ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការ ច្បាប់ ១០០ ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិឱ្យខាងតែបាន និងមិនត្រូវមានជាដាច់ខាតនូវ វប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែងជនល្មើស។
អាស្រ័យហេតុនេះ សូម លោកប្រធាន យកចិត្តទុកដាក់ជំរុញការអនុវត្តប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ តាមការគួរ ៕
ប្រភព៖ ក្រសួងព័ត៌មាន