សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបតាមរយៈពិព័រណ៍សមិទ្ធផលរូបភាពរបស់ក្រុមសម្តេចឪ
ព័ត៌មានជាតិ
221

នៅវេលាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានដល់បងប្អូន សិស្សានុសិស្ស គ្រូបង្រៀន គ្រូពេទ្យ ប្រធានមណ្ឌលសុខភាព នាយកសាលា អាជ្ញាធរឃុំស្រុក តំណាងឲ្យគ្រប់សមាសភាពនៅឯមូលដ្ឋានខេត្តទាំង៤ មានខេត្តស្ទឹងត្រែង តាកែវ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ សរុបចំនួន ២៧នាក់ បានចូលក្រាបថ្វាយបង្គំគាល់ទទួលយកនូវព្រះរាជអំណោយសម្តេចឪ សម្តេចម៉ែ មានអគារមណ្ឌលសុខភាព អគារសិក្សា ផ្លូវលំ និងស្រះទឹក ពីអង្គសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបតាមរយៈពិព័រណ៍សមិទ្ធផលរូបភាពរបស់ក្រុមសម្តេចឪ ប្រោសព្រះរាជទានដល់ប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅក្នុងបរិវេណក្រោមដើមកណ្តឹងដំរី ក្នុងព្រះបរមរាជវាំង។ ប្រភព៖ ក្រសួងព័ត៍មាន 


Telegram