មានជនអនាមឹក បានបង្កើតគណនីតេលេក្រាមក្លែងក្លាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយបានបោកប្រាស់ និងមានគោលបំណងទុច្ចរិតផ្សេងៗ សូមកុំចាញ់បោកនិងប្រុងប្រយត្ន័
រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK បានសរសេរទាំងស្រុងថា « សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា មានជនអនាមឹក បានបង្កើតគណនីតេលេក្រាមក្លែងក្លាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហើយបានបោកប្រាស់ និងមានគោលបំណងទុច្ចរិតផ្សេងៗ។
សូមបងប្អូន ពូមីង លោកតាលោកយាយមេត្តាជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន ហើយកុំចាញ់ការបោកប្រាស់ ឬចេតនាអាក្រក់ និងសូមចែករំលែកបន្តផងដែរ។ សូមជម្រាបជូនផងដែរថា Channel Telegram ផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានតែមួយគត់ និងមាន Blue Verification និងមានក្នុងតំណភ្ជាប់នេះ
https://t.me/Dr_Hunmanetofcambodia ៕