គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ជាក់ដល់បងប្អូន សាធារណៈ ជនទាំងអស់ថា មានជនអនាមិកបានបន្តក្លែងបន្លំដោយបង្កើត គណនីក្លែងក្លាយ (Fake Account) ដោយប្រើប្រាស់រូបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានផ្ញើសារទៅបងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងផ្សេងៗ។
គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ណែនាំដល់សាធារណជន មេត្តាជ្រាប និងប្រុងប្រយ័ត្នចំពោះជនបោកប្រាស់ ដែលតែងបានបង្កើតគណនី ឬ ផេកក្លែងក្លាយជាបន្តបន្ទាប់ ដោយយកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដើម្បីផ្ញើសារ ឬធ្វើសកម្មភាពក្នុងគោលបំណងអាក្រក់ផ្សេងៗ។ ចំពោះជនដែលបានបង្កើតគណនី និង ទំព័រក្លែងបន្លំជាថ្នាក់ដឹកនាំសូមផ្អាកសកម្មភាពជាបន្ទាន់។
សូមបញ្ជាក់ថា គណនី និង ទំព័រផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺមានឈ្មោះ និងតំណ Link ខាងក្រោម៖
១/ Facebook Account ផ្ទាល់: Hun Sen
https://www.facebook.com/hunsenpm?mibextid=LQQJ4d
២/ Facebook Page : Samdech Hun Sen of Cambodia មានសញ្ញាធិក ពណ៌ខៀវនៅពីក្រោយឈ្មោះពេញ និង មាន 14M followers
https://www.facebook.com/hunsencambodia?mibextid=LQQJ4d
៣)Telegram : Samdech Hun Sen of Cambodia
https://t.me/spmhunsen
៤/ TikTok: Samdech Hun Sen
https://www.tiktok.com/@hunsenofcambodia?lang=en
៥/ Instagram: Samdech Hun Sen of Cambodia
https://www.instagram.com/hunsencambodia?igsh=bmlranZzZmw4M2o0
៦/ Twitter: Hun Sen (@hunsencambodia)
https://twitter.com/hunsencambodia?lang=en
៧/ YouTube: Samdech Hun Sen of Cambodia
https://youtube.com/@hunsencambodia?si=IHZBzM_XRW6sZ6vX