សម្តេចតេជោ បញ្ជារឲ្យស្រាវជ្រាវរកអ្នកលេង Tik Tok ប្រើភាសាវៀតណាម បញ្ចេញយោបល់មិនសមរម្យ លើវីដេអូរបស់សម្តេច
ព័ត៌មានជាតិ
175

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម ស្រាវជ្រាវសមាសភាព អ្នកលេងបណ្តាញសង្គម តិចតុក ដែលប្រើប្រាស់ភាសាវៀតណាម ចូលមកបញ្ចេញយោបល់ក្នុងលើវីដេអូរបស់សម្តេច។

ការបញ្ជារឲ្យស្រាវជ្រាវខាងលើ បានធ្វើឡើងក្រោយពីអ្នកលេងបណ្តាញសសង្គមទាំងនោះ ប្រើពាក្យពេចន៍មិនសមរម្យមកលើសម្តេច។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេប៊ុកផ្លូវការ នារាត្រីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ បានសរសេរថា «ខ្ញុំពិតជាមានភ្ញាក់ផ្អើលពេលបើកមើលមតិយោបល់ក្នុងតិចតុកដែលខ្ញុំបានបង្ហោះ។ មិនដឹងជនជាតិវៀតណាមចូលជេរខ្ញុំពីពេលណាមកព្រោះមើលតែ៤វីដេអូដែលបានបង្ហោះឃើញរាប់សឹបនាក់ចូលមកជេរ។

កាលឆ្នាំ២០១៦.២០១៧មានជាង២០០០នាក់ចូលមកជេរខ្ញុំតាម Facebook ក្នុងនោះមានម្នាក់ជាលេខាបក្សស្រុកផង។ ក្រោយខ្ញុំប្រាប់អគ្គលេខាបក្ស ងៀង ហ្វូចុងរឿងបែបនេះក៏ស្ងាត់ទៅវិញពេលនោះរឿង សមុទ្រចិនខាងត្បូង។

ពេលនេះពួកគេចូលមកជេរតាម tik tok ម្តងប្រហែលជាក្រោយខ្ញុំនិយាយរឿងព្រែកជីកហ្វូណនតេជោ។

ខ្ញុំមិនប្រាកដថាវៀតណាមនេះជាអ្នកណា?វៀតណាមនៅក្នុងប្រទេសវៀតណាមឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាមឬអណិកជនវៀតណាមនៅកម្ពុជាឬបងប្អូនខ្មែរក្រោមដែលមានគណនី តិច តុចនិងចេះវាយអក្សរវៀតណាមផងនិងចេះអានអក្សរ ខ្មែរផង។

ដោយមានការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះគឺមានតែកិច្ចសហការស្រាវជ្រាវតែមួយគត់ដែលយើងអាចធ្វើបាន។ ខ្ញុំស្នើរឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរខ្ញុំជាអ្នកណា?។

ខ្ញុំមិនចោទប្រកាន់ថាថ្នាក់ដឹកនាំវៀតណាមថាប្រើប្រាស់មនុស្សបែបនេះឱ្យចូលមកជេរខ្ញុំទេដូចនេះទើបខ្ញុំស្នើរសុំកិច្ចសហការស្រាវជ្រាវ ដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់»៕ ដោយ៖ កន ចំណាន


Telegram