លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៤ ខែឧសភា រកឃើញយានយន្តល្មើសចំនួន ៣១៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស
ព័ត៌មានជាតិ
178

រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៤៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៧១គ្រឿង, រថយន្តធំ ៣០គ្រឿង, រថយន្តតូច ១៦៨គ្រឿង និងម៉ូតូ ២៧៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣១៤គ្រឿង រថយន្តធំ ០៥គ្រឿង រថយន្តតូច ១១២គ្រឿង និងម៉ូតូចំនួន ១៩៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស នេះបើយោងតាមផេកផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាបង្ហោះជាផ្លូវការ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៤ថ្ងៃ ពីថ្ងៃទី១-២៤ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៩,០៥៦គ្រឿង រថយន្តធំ ១៧២គ្រឿង រថយន្តតូច ២,៥២០គ្រឿង ម៉ូតូ ៦,៣៦៤គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧,៧០៩គ្រឿង, រថយន្តធំ ៧៥គ្រឿង, រថយន្តតូច ២,០៣៧គ្រឿង និងម៉ូតូ ៥,៥៩៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕


Telegram