ស្ត្រីម្នាក់ដែលលោ...តទឹកសម្លា...ប់ខ្លួនពីលើស្ពានកោះនរា ពេលនេះរកឃើញសពហើយនៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ
សន្តិសុខសង្គម
483

ខេត្តកណ្តាល ៖ ទីបំផុត សាកសពស្ត្រីម្នាក់ ដែលធ្វើអត្តឃាត លោតទឹកសម្លាប់ខ្លួនពីលើស្ពានកោះនរា  បានអណ្តែតហើយ នៅច្រាំងទន្លេបាសាក់ ស្ថិតក្នុងភូមិព្រែកដូង  ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង ៩និង ៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឱ រតនា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិទួលរកា ឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។

របាយការណ៍សមត្ថកិច្ច ដែលTVFB ទទួលបានបានឲ្យដឹងថា តាមការបំភ្លឺរបស់ក្រុមគ្រួសារ និងសាច់ញ្ញាតិជនរងគ្រោះ នៅកន្លែងកើតហេតុបានអោយដឹងថា  ជនរងគ្រោះសព្វថ្ងៃ ស្នាក់នៅធ្វើសំណង់នៅកោះនរា ហើយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៩និង៣០ នាទី ក៏មានបញ្ហាឆាតទូរស័ព្ទឈ្លោះគ្នាជាមួយប្តី ហើយបានដើរទៅលើស្ពានកោះនរា ក៏លោតទឹកពីលើស្ពានតែម្តង ។ រហូតមកដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តីកំពង់ស្វាយ ថាបានប្រទះឃើញសព ។

ក្រោយពីទទួលបានព័ត៌មានកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ សហការជាមួយ កម្លាំងផ្នែកជំនាញកោសល្យវិច្ច័យស្រុកកៀនស្វាយ អាជ្ញាធរភូមិ ឃុំ គ្រូពេទ្យឃុំ បានធ្វើការពិនិត្យសាកសព ក្បាលរឹងធម្មតា ធ្មេញខាំអណ្តាត ពោះតឹងមានទឹក ក្រៅពីនោះពុំមានស្លាកស្នាមអ្វីទេ ។

តាមការសន្និដ្ឋាន យោងតាមលោកគ្រូពេទ្យនិងជំនាញពិនិត្យទីតាំងកន្លែងកើតហេតុជនរងគ្រោះពិតជាបានស្លាប់ដោយលង់ទឹកមែន និងបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី  ៕ អែល វិចិត្រ


Telegram