ក្រសួងសុខាភិបាល រួមគ្នាជាមួយក្រសួងយុត្តិធម៌ នឹងធ្វើសន្និសីទសារព័ត៌មានស្ដីពី « ច្បាប់ស្ដីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត »
ព័ត៌មានជាតិ
360

រាជធានីភ្នំពេញ៖ តាមការបញ្ជាក់របស់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ មកកាន់ TVFB ថា ក្រសួងសុខាភិបាល រួមគ្នាជាមួយក្រសួងយុត្តិធម៌ នឹងធ្វើសន្និសីទសារព័ត៌មានស្ដីពី « ច្បាប់ស្ដីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត » ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃច័ន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទីព្រឹក នៅទីស្ដីការក្រសួងសុខាភិបាល។

លោកជំទាវ បាននិយាយទៀតថា សន្និសីទសារព័ត៌មាននេះ នឹងមានការអញ្ជើញចូលរួមដោយឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម កើត រិទ្ឋ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ អាស្រ័យហេតុនេះសូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន ។ សូមអរគុណ។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល

 


Telegram