កុំចេះតែហ៊ាននៅឆ្នាំ!!! ២០២៥នេះសមត្ថកិច្ចនឹងបង្កើនការបង្ការទប់ស្កាត់និងបង្ក្រា./...ប ក្រុមក្មេ./.../ងទំនើងក្នុងភូមិសាស្ដ្រ រាជធានី ភ្នំពេញនេះបើតាមការលើកឡើងរបស់លោក ជួនណារិន្ទ ស្នងការនគរបាល រាជធានីភ្នំពេញ
សន្តិសុខសង្គម
213

រាជធានី ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ឯក ជួន ណា រិ ន្ទ អគ្គស្នងការ រង និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ នៅ ថ្ងៃ ទី ១ ខែមករា ឆ្នាំ ២០២៤ នេះ បាន បញ្ជាក់ អំពី ប្រតិបត្តិការ បង្ក្រាប ក្រុម ក្មេង ទំនើង នៅ ចុងឆ្នាំ ២០២៤ កន្លង ទៅ ហើយ សម្រាប់ ឆ្នាំ ២០២៥ នេះ លោក បាន ដាក់ បទបញ្ជា រួច ហើយ គឺ ត្រូវ តែ បង្កើន សកម្មភាព ទ្វេ ដង ក្នុង ការ បង្ការ ទប់ស្កាត់ និង ឈាន ទៅ បង្ក្រាប ក្រុម ក្មេង ទំនើង ក្នុងភូមិ សាស្ដ្រ រាជធានី ភ្នំពេញ ។

លោក ឧត្តមសេនីយ៍ឯក ជួន ណា រិ ន្ទ បាន អះអាង ថា ក្នុង រយៈពេល ប៉ុន្មាន ថ្ងៃ ចុង ក្រោយ ក៏ មាន ហេតុការណ៍ ដែល បង្ក ដោយ ក្រុម ក្មេង ទំនើង កើតឡើង ដែរ នៅ ខណ្ឌ ច្បារ អំពៅ និង ខណ្ឌ កំ បូល ប៉ុន្ដែ ត្រូវ កម្លាំង ជំនាញ ស្រាវជ្រាវ បង្ក្រាប បានជា បន្ដបន្ទាប់ តាម រយៈ កិច្ចសហការ ជាមួយ ស្នងការដ្ឋាន នគរបាល ខេត្តកណ្ដាល និង ខេត្ត កែប ។

បើ តាម ឧត្តមសេនីយ៍ឯក ជួន ណា រិ ន្ទ គ្រប់ ហេតុការណ៍ ដែល កើតឡើង គឺ សមត្ថកិច្ច ជំនាញ តែងតែ ធ្វើការ បង្ក្រាប បានជា បន្ដបន្ទាប់ បើ ទោះបី ទប់ស្កាត់ មិន ទាន់ បាន ទាំងស្រុង យ៉ាងណា ក៏ ដោយ ។

លោក ឧត្តមសេនីយ៍ឯក ជួន ណា រិ ន្ទ បញ្ជាក់ ច្បាស់ ថា សម្រាប់ ឆ្នាំ ២០២៥ នេះ លោក បាន ដាក់ បទបញ្ជា រួច ហើយ គឺ ត្រូវ តែ បង្កើន សកម្មភាព ទ្វេ ដង ក្នុង ការ បង្ការ ទប់ស្កាត់ និង ឈាន ទៅ បង្ក្រាប ក្រុម ក្មេង ទំនើង ក្នុងភូមិ សាស្ដ្រ រាជធានី ភ្នំពេញ ។

លោកស្នងការ នគរបាល រាជធានី ភ្នំពេញ បាន បង្ហើប អំពី ផែនការ ចំពោះ មុខ ដែល លោក បាន ដាក់ ចេញ ក្នុង នោះ រួម មាន ទាំង ការងារ ផ្សព្វផ្សាយ អប់រំ នៅ តាម មូលដ្ឋាន ក្នុង វេទិកាសាធារណៈ ពង្រឹង អនុវត្ត វិធានការ ជំនាញ និង រឹង បន្ដឹង វិធានការ ច្បាប់ ។

លើស ពី នេះ លោកស្នងការ បាន ដាក់ បទបញ្ជា ដល់ ស្នងការ រង ទទួល ការងារ ព្រហ្មទណ្ឌ ពិសេស ទទួល ដឹកនាំ ការងារ បង្ក្រាប ទប់ស្កាត់ ក្រុម ក្មេង ទំនើង ត្រូវ ចុះ ធ្វើ បច្ចុប្បន្នភាព នៅ តាម មូលដ្ឋាន ទាំង មុខសញ្ញា បង្ហោះ ម៉ូតូ ឬ កែ ច្នៃ មធ្យោបាយ នានា ដើម្បី ជា ចំណែក ក្នុង ការ អនុវត្ត បទបញ្ជា របស់ ប្រមុខ នៃ រាជរដ្ឋាភិបាល ឲ្យ កាន់តែ មាន ប្រសិទ្ធភាព ខ្ពស់ បំផុត ។

ជាមួយ គ្នា នេះ លោក ឧត្តមសេនីយ៍ឯក ជួន ណា រិ ន្ទ ក៏ បាន ស្នើ សុំ កិច្ចសហការ ជាមួយ ឪពុក ម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និង នាយក សាលា ទាំងអស់ ដើម្បី ឲ្យ ជួយ ផ្ដល់ ព័ត៌មាន ឬ រាយការណ៍ ទៅ កាន់ អាជ្ញាធរ និង សមត្ថកិច្ច មូលដ្ឋាន ក្នុង ករណី មាន សង្ស័យ ណាមួយ ពាក់ព័ន្ធ សកម្មភាព របស់ កូន ៗ ឬ សិស្សានុសិស្ស របស់ ខ្លួន ។ ការ ទប់ស្កាត់ ក្រុម ក្មេង ទំនើង ក៏ ចាំបាច់ ទាមទារ ឲ្យ មានការ ចូលរួម ពី គ្រប់ ភាគី ពាក់ព័ន្ធ ទាំងអស់ ។

បន្ថែម ពី នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា រិ ន្ទ បាន បកស្រាយ នូវ ច ម្ង ល់ មួយ របស់ មហាជន ពាក់ព័ន្ធ វត្ថុ តាង ដែល មាន មធ្យោបាយ ប្រើ សម្រាប់ ធ្វើ សកម្មភាព ដូច ជា ដាវ និង កាំបិត ជាដើម នោះ គឺ សុទ្ធតែ ជា សម្ភារៈ កែ ច្នៃ ដោយ ក្រុម ក្មេង ទំនើង ទាំងនោះ ផ្ទាល់ តែ ម្ដង ។ ដោយ លោកស្នងការ នគរបាល រាជធានី ភ្នំពេញ ដាក់ បទបញ្ជា ដល់ នគរបាល ជំនាញ ឲ្យ បន្ដ យកចិត្តទុកដាក់ តាមដាន ពិនិត្យ ទីតាំង លក់ វត្ថុ អនុស្សាវរីយ៍ ដែល មាន សម្ភារៈ យក ទៅ កែ ច្នៃ ជា ដាវ ឬ កាំបិត បាន ដើម្បី បង្ការ និង ទប់ស្កាត់ កុំ ឲ្យ ធ្លាក់ ទៅ ដល់ ដៃ ក្រុម ក្មេង ទំនើង ៕



Telegram