ខេត្តព្រះសីហនុ ៖ ទីបំផុតចាប់បានហើយ ក្រុមក្មេងទំនើងដែលគប់កាំបិតបុង័តោជាប់ក្បាលយុវជនម្នាក់ស្លាប់យ៉ាងរន្ធត់នៅក្រុងព្រះសីហនុ ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០២ និង៣០នាទីរំលងអធ្រាត្រ នៅចំណុចក្រោយសណ្ឋាគារ៥២០ ជិតបន្ទប់ទឹកទី៦ ស្ថិតនៅក្រុមទី៧ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណី ហិ.ង្សាមានស្ថានទម្ងន់ទោស (វា.យទៅវា.យមក) បង្កឡើងដោយជនសង្ស័យចំនួន០២ក្រុម ដោយ ០១ក្រុមប្រើមួកសុវត្ថិភាព មានគ្នាចំនួន០៦នាក់ ។ ចំណែកក្រុមម្ខាងទៀប្រើកាំបិតប៉័ងតោមានគ្នាចំនួន០៤នាក់ បណ្តាលអោយបក្ខពួកម្នាក់ ក្នុងចំណោមក្រុម០៦នាក់ ស្លា.ប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ដោយសារត្រូវក្រុម០៤នាក់ គប់និងកាំបិតបុង័តោ។ ក្រោយពេលកើតហេតុ ជនសង្ស័យនិងបក្ខពួក ជនបង្កម្ខាង បានជិះម៉ូតូរត់គេចខ្លួនបាត់អស់ ។ ចំណែកក្រុមជនបង្ក០៥នាក់ ត្រូវឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ។
បន្ទាប់ពីកើតហេតុម្តាយជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ អោយសមត្ថកិច្ចជួយស្វែងរកជនបង្ក។
ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងដឹកនាំបញ្ជាផ្ទាល់ដោយលោក ឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ។
ចាប់ពីថ្ងៃកើតហេតុ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការណ៍ជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ និងបក្ខពួកចំនួន០៤នាក់ ដែលរត់គេចខ្លួន យកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី។
បច្ចុប្បន្នជនសង្ស័យទាំង០២ក្រុមមានគ្នាចំនួន០៩នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចាត់ការបន្តតាមនីតិវិធី ៕










