ក្រុមចោរ៣នាក់ ២ម៉ូតូវាយប្លន់យកម៉ូតូគេក្នុងខណ្ឌសែនសុខ ជាប់ខ្នោះរបស់កម្លាំងព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ
សន្តិសុខសង្គម
108

រាជធានីភ្នំពេញ៖ ជនសង្ស័យចំនួន ៣នាក់ ២ម៉ូតូ ធ្វើសកម្មភាពវាយប្លន់យកម៉ូតូ ក្នុងខណ្ឌសែនសុខ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជារពីរ លោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌ រាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយលោកវរៈសេនីយ៍ឯក ម៉ម សាវន ធ្វើការបង្ក្រាបបាន ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីវាយប្លន់យកម៉ូតូនេះ បានកើតឡើងនៅវេលាម៉ោង ២និង២០នាទី យប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នៅចំនុចផ្លូវបេតុង​ សង្កាត់គោកឃ្លោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន ៖

១-ឈ្មោះ សំ លាភហេង ហៅ ហេង ភេទប្រុស អាយុ១៧ឆ្នាំ

២-ឈ្មោះ គួន ហ៊ុនឆៃហៀង ហៅហៀង ភេទប្រុ សអាយុ១៧ឆ្នាំ

៣-ឈ្មោះ អ៊ុន វឌ្ឍនា ហៅ ម៉ី ភេទប្រុស អាយុ១៦ឆ្នាំ

ពេលនេះ ការិយាល័យ ជំនាញកំពុងស្រាវជ្រាវបន្តយកបក្សពួកសេសសល់បន្តទៀត និងសូមបញ្ជាក់ចំពោះ មុខសញ្ញាសេសសល់ និងរត់គេចខ្លួន ដែលសកម្ម ក្នុង សកម្មភាពលួច មានស្ថានទំនង់ទោស (វាយប្លន់យកម៉ូតូ) សមត្ថកិច្ចនិងតាមបង្ក្រាបឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ នុច


Telegram