ដើមពោធិ៍មួយដើមធំដែលមានអាយុកាលរាប់សិបឆ្នាំមកហើយ ដុះចំកណ្ដាលទ្រូងផ្លូវនៅក្រុងបាត់ដំបង និងជាទីកន្លែងដែលអ្នកស្រុកគោរព សុំសេចក្តីសុខ ត្រូវបានដួលរលំ
សន្តិសុខសង្គម
95

ខេត្តបាត់ដំបង ៖ អ្នករស់នៅក្នុងក្រុងបាត់ដំបងផ្ទាល់ មានការសោកស្តាយ ខណៈដើមពោធិ៍មួយដើមធំ ដុះចំកណ្ដាលទ្រូងផ្លូវពីភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុង / ខេត្តបាត់ដំបង ឆ្ពោះទៅភូមិអង្គ ដែលមានអាយុកាលរាប់សិបឆ្នាំមកហើយ និងជាទីកន្លែងដែលអ្នកស្រុកគោរព សុំសេចក្តីសុខ បានដួលរលំដោយសារភ្លៀងនិងខ្យល់កន្ត្រាក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង២០ នាទីល្ងាចថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៥ តែទោះបីជាយ៉ាងណាសូមបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ មិនមាននរណាម្នាក់ រងរបួសអ្វីនោះទេ ៕


Telegram