មនុស្សទូទាំងពិភពលោកក្តុកក្តួល អាណិតមេដំរីនិងកូន ចំថ្ងៃទិវាអ្នកម្តាយ ខណៈសុខចិត្តអោយគេដាក់ច្រវ៉ាក់ ឈរចាំកូនប្រុសដែលត្រូវឡានបុកពេលឆ្លងថ្នល់ តាំងពីយប់ដល់ព្រឹក ស៊ូមិនដើរទៅណាចោលកូន... (មានវីដេអូ)
សន្តិសុខសង្គម
537

ម៉ាឡេស៊ី ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The star news បានឲ្យដឹងថា មនុស្សទូទាំងពិភពលោកក្តុកក្តួល អាណិតមេដំរីនិងកូន ចំថ្ងៃទិវាអ្នកម្តាយ ពិភពលោក ខណៈមេដំរីមួយក្បាល សុខចិត្តអោយគេដាក់ច្រវ៉ាក់ ឈរចាំកូនប្រុសដែលត្រូវឡានបុកពេលឆ្លងថ្នល់ តាំងពីយប់ដល់ព្រឹក ស៊ូមិនដើរទៅណាចោលកូន។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង នៅខេត្តPerak ប្រទេសម៉ាឡេស៊ី ។

ក្នុងនោះបើតាមប៉ូលិសក្នុងតំបន់បានបញ្ជាក់ថា អ្នកបើកបររថយន្តមានវ័យ ២៨ឆ្នាំ បានប្រាប់សមត្ថកិច្ចថា លោកមិនបានតាំងចិត្តបុកកូនដំរីនោះទេ តែដោយសារពេលនោះ​មេដំរីនិងកូនចេញពីព្រៃ ចាប់ហ្វ្រាំងមិនទាន់ ក៏បុកកិនកូនដំរីជាប់ពីក្រោមឡានតែម្តង ហើយក្រោយពីកើតហេតុ ប៉ូលីសបានទាក់ទងនាយកដ្ឋានសត្វព្រៃ និងឧទ្យានជាតិ Perak (Perhilitan) ដើម្បីមកកន្លែងកើតហេតុ គ្រប់គ្រងស្ថានការណ៍ ។

បើតាមនាយកក្រុមហ៊ុន Perhilitan លោក Yusoff Shariff បាននិយាយថា ដំរីមេនេះ ក្រោយមកត្រូវបានផ្លាស់ប្តូរចូលទៅក្នុងព្រៃវិញ។

ក្នុងនោះ មន្ត្រីជំនាញ ក៏បានក្រើនរំលឹកអ្នកបើកបរឱ្យមានការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរតាមបណ្តោយផ្លូវហាយវេ East-West (អ៊ីសស្វេស ) ជាពិសេសនៅតំបន់ព្រៃដែលសត្វព្រៃត្រូវបានគេដឹងថា ឆ្លងទៅមកដើរលេង ពីម្ខាងទៅម្ខាង ៕



Telegram