រដ្ឋបាលខេត្តកំពត និងខេត្តមណ្ឌលគីរី ប្រកាសផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង ឡើងគេហដ្ឋាន និងការជួបជុំតាមបែបសាសនា នានា បណ្តោះអាសន្ត
ដោយសង្កេតឃើញថា នៅមានប្រជាពលរដ្ឋមួយចំនួនតូច នៅតែបន្តរៀបពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំគ្នាតាមបែបសាសនា ដែលមានការប្រមូលផ្តុំមនុស្សជាច្រើន និងពិធីផ្សេងៗទៀត គួបផ្សំនឹងបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមានការធ្វេសប្រហែស មិនបានអនុវត្តខ្ជាប់ខ្ជូននូវវិធានការ អនាម័យ និងវិធានការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ កូវីដ១៩ តាមវិធានការ«៣កុំ និង៣ការពារ » ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តកំពត រួមទាំងរដ្ឋាបាលខេត្តមណ្ឌលគិរី បានសម្រេចផ្អាក ការរៀបចំពិធីមង្គលការ ពិធីជប់លៀង ឡើងគេហដ្ឋាន និងការជួបជុំតាមបែបសាសនានានា បណ្តោះអាសន្តក្នុងភូមិសាស្ត្រទាំងខេត្តកំពត និងខេត្តមណ្ឌលគិរី រហូតមានការជូនដំណឹងសារជាថ្មី ៕



