អាជ្ញាធរ ចុះពិនិត្យនិងបិទទីតាំងផ្ទះសំអាងការ ណាក់ ដាណេ និងផ្សារអង្គសឹង្ហ ដែលអ្នកកំដរកូនកម្លោះអន្ទិត កក្កដា សោភ័ណ វិជ្ជមានកូវីដ១៩
លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី តំណាងលោកអភិបាលស្រុក នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកម្លាំង ការិយាល័យជំនាញ គណ:បញ្ជាការឯកភាព ចុះពិនិត្យ និងបិទទីតាំង ផ្ទះសំអាងការ ណាក់ ដាណេ និងផ្សារអង្គសឹង្ហ មានជាប់ពាក់ព័ន្ធមង្គលការ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលបានប្រារព្ធឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ជាបណ្ដោះអាសន្ន។
សូមបញ្ជាក់ផងដែរថា មង្គលការខាងលើ ត្រូវបាន អ្នកកំដរកូនកម្លោះមានឈ្មោះ សោភ័ណ កក្កដា ទទួលលទ្ធផលវិជ្ជមាននូវជំងឺកូវីដ-១៩ តាមការបញ្ជាក់ពីគណនី ហ្វេសប៊ុក កក្កដា សោភ័ណ ម្ចាស់សាម៉ីខ្លួនផ្ទាល់។ ប្រភព៖ វណ្ណាមន្ទីរព័ត៌មានខេត្តតាកែវ