សម្តេចតេជោហ៊ុន សែន៖ពុកម្នាក់នេះ មានកូនរាប់លាននាក់ ពុកសុខចិត្តលះបង់អ្វីៗគ្រប់យ៉ាងដើម្បីកូនៗ ការហាមឃាត់ ការរិតត្បិតទាំងអស់នេះ គឺពុកធ្វើដើម្បីយើងគ្រប់គ្នាតែប៉ុណ្ណោះ
ក្នុងគ្រាដ៏លំបាកនេះ ប្រទេសជាតិយើង ពិតជាត្រូវការបំផុតនូវការលះបង់របស់បុគ្គលគ្រប់រូប ដើម្បីជាតិយើងរួចផុតពីជំងឺកូវីដ-១៩ ហើយជឿជាក់ថា បងប្អូនជនរួមជាតិអាចធ្វើបានដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នឹង ដើម្បីប្រទេសជាតិយើង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ហើយថា <<ពុកម្នាក់នេះ មានកូនរាប់លាននាក់ ពុកសុខចិត្តលះបង់អ្វីៗគ្រប់យ៉ាងដើម្បីកូនៗ ការហាមឃាត់ ការរិតត្បិតទាំងអស់នេះ គឺពុកធ្វើដើម្បីយើងគ្រប់គ្នាតែប៉ុណ្ណោះ ព្រោះប្រសិនមានបញ្ហាណាមួយកើតឡើង មនុស្សទី១ដែលត្រូវប្រឈមនឹងគ្រោះថ្នាក់ គឺមិនមែនពុកទេ ច្បាស់ណាស់គឺអ្នកទាំងអស់នេះហើយ >>។
ពុកសុំលើកដៃសំពះអង្វរ ចំពោះកូនៗគ្រប់រូប សូមឲ្យយល់ពីសេចក្តីសុខផ្ទាល់ខ្លួន របស់បុគ្គលម្នាក់ៗ និងគ្រួសារនីមួយៗ ដើម្បីបង្ការខ្លួន នៅឲ្យឆ្ងាយពីការចម្លងថ្មី នៃជំងឺកូវីដ-១៩៕