រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនបាន ជ្រាបថា៖ ដោយស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ -១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត សូមធ្វើកាណែនាំដូចខាងក្រោម៖
១-ត្រូវផ្អាកនូវពិធីរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនា ក្នុងរូបភាព ប្រមូលផ្តុំមនុស្សច្រើន ជាបណ្តោះអាសន្ន ក្នុងបណ្តាភូមិ ឃុំ សង្កាត់ ក្រុង ស្រុកទូទាំងខេត្ត។
២-ត្រូវផ្អាករាល់កិច្ចប្រជុំ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ
៣-ត្រូវអនុវត្ត ឱ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជ រដ្ឋាភិបាល។
៤-ចូលរួមអនុវត្តនូវវិធានការណ៍ ៣ ការពារ និង៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
៥-រដ្ឋបាលក្រុង ស្រុក ត្រូវផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះ ឱ្យបានទូលំទូលាយ ដល់ប្រជា ពលរដ្ឋក្នុងមូលដ្ឋាន អាជីវករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាឌិន) និងក្លឹបហាត់ប្រាណ។
៦-ត្រូវអនុវត្តវិធានការច្បាប់ដែលមានជាធរមាន ចំពោះបុគ្គលទាំងឡាយណា ដែលបំពានការ ណែនាំ និងមិនសហការជាមួយអាជ្ញាធរមូលដ្ឋាន។
ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រីសាធារណជន ទាំងអស់ នឹងមានការយោគយល់ និងសូមមេត្តាចូលរួមសហការ អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕