រដ្ឋបាលស្រុកឈូក អំពាវនាវពលរដ្ឋដែលចូលរួមមង្គលការនៅភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ពាក់ព័ន្ធបុរសម្នាក់វិជ្ជមានកូវីដ១៩ សូមមកពិនិត្យ និងយកសំណាក
រដ្ឋបាលស្រុកឈូក អំពាវនាវឲ្យពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធី អាពាហ៍ពិពាហ៍នៅភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូកខេត្តកំពត ដែលពាក់ព័ន្ធបុរសម្នាក់ អាយុ ២៣ ឆ្នាំ រស់នៅរាជធានីភ្នំពេញ ដែលមានវិជ្ជមានកូវីដ-១៩ កាលពីយប់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ សូមមកពិនិត្យ និងយកសំណាក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩