អ្នកនាំពាក្យសាលារាជធានីភ្នំពេញ៖លោកម៉េត មាសភក្ដី ច្រានចោលសារសំឡេង ដែលផ្សព្វផ្សាយគ្មានការពិតថា មានការបិទរាជធានីភ្នំពេញនៅយប់នេះ
ព័ត៌មានជាតិ
1.91K

រាជធានីភ្នំពេញ៖ លោក ម៉េត មាសភក្ដី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន TVFB ថា៖ «គិតត្រឹមល្ងាចនេះ រាជធានីភ្នំពេញ មិនទាន់មានការសម្រេចណាមួយឲ្យបិទនោះទេ សូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងឈប់ចែកចាយដំណឹងក្លែងក្លាយបន្តទៀត ។

សូមបញ្ចាក់ថា៖ក្រោយមានសំឡេងមួយ បានចែកចាយក្នុងបណ្តាញសង្គមយ៉ាងព្រោងព្រាតថា រាជធានីភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ, អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានច្រានចោលដោយបញ្ជាក់ថា នេះជាដំណឹងក្លែងក្លាយ ពោលគឺសាលារាជធានីភ្នំពេញ មិនទាន់មានការសម្រេចឲ្យបិទនោះទេ គិតត្រឹមល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ។

សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះនឹងករណីឆ្លងកូវីដ១៩ ជាលក្ខណៈសហគមន៍ ២០កុម្ភៈ ដែលជាករណីឆ្លងធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។ មកដល់ពេលនេះ ករណីឆ្លងសហគមន៍ ២០កុម្ភៈ មិនទាន់ធូរស្រាលនៅឡើយ ។

ដូច្នេះសូមសាធារណៈជនកុំស៊ែរបន្តរាល់ព័ត៌មានក្លែងក្លាយណាដែលធ្វើឲ្យមានការយល់ច្រឡំ សូមសាធារណៈយកចិត្តទុកដាក់តាមដានព័ត៌មានដែលចេញពីស្ថាប័នរដ្ឋ ឬក្រសួងសុខាភិបាលជុំវិញបញ្ហាជំងឺកូវីដ១៩ ៕



Telegram