សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អាហារូបករណ៍ ១០០% នៅសាលាប៊ែលធី អន្តរជាតិ ជូនកូនៗទាំង៤នាក់ របស់សព លោក ឡៅ វណ្ណា ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អាហារូបករណ៍ ១០០% នៅសាលាប៊ែលធី អន្តរជាតិ ជូនកូនៗទាំង៤នាក់ របស់សព លោក ឡៅ វណ្ណា ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កាលពីពេលថ្មីៗនេះ។
គួររម្លឹកផងដែរថា លោក ឡៅ វណ្ណា ជាមនុស្សដំបូងគេ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០៖៤០នាទីព្រឹក ដោយសារកូវីដ-១៩ ក្នុងជន្មាយុ៥០ឆ្នាំ៕ ប្រភព៖ ក្រសួងព័ត៌មាន