ប្រទេសឥណ្ឌាមើលឃើញការស្លាប់ដោយកូវីដ១៩ ចំនួន​ជាង២,០០០នាក់ក្នុងមួយថ្ងៃជាថ្មី ខណៈនាយករដ្ឋមន្រ្តី ព្រមានប្រឆាំងនឹងការប្រមូលផ្តុំ​មនុស្សកកកុញ
អន្តរជាតិ
413

អន្តរជាតិ៖ នាយករដ្ឋមន្រ្តីឥណ្ឌា ព្រមានប្រឆាំងនឹងការប្រមូលផ្តុំមនុស្ស​នៅតាមតំបន់ទេសចរណ៍នានា និងអំពាវនាវឱ្យមានការចាក់វ៉ាក់សាំងលឿនជាងមុន ប្រឆាំងនឹងវីរុសកូវីដ១៩​។

សារព័ត៌មាន Aljazeera បានចេញផ្សាយនៅថ្ងៃទី១៣​ ខែកក្កដា ឆ្នាំ២០២១​ បានឲ្យដឹងថា នាយករដ្ឋមន្រ្តីឥណ្ឌា​ លោក Narendra Modi បានព្រមានប្រឆាំងនឹងការប្រមូលផ្តុំមនុស្សកកកុញ នៅតាមតំបន់ទេសចរណ៍នានា ហើយបានអំពាវនាវឱ្យមានការចាក់វ៉ាក់សាំងលឿនជាងមុនប្រឆាំងនឹងមេរោគនេះ បើទោះបីជាតួលេខផ្លូវការបង្ហាញពីការរាលដាលនៃការឆ្លងថ្មីធ្លាក់ចុះ​ក៏ដោយ។

ស្ថាប័នវេជ្ជបណ្ឌិតកំពូលរបស់ប្រទេសឥណ្ឌាគឺសមាគមវេជ្ជសាស្ត្រឥណ្ឌា (IMA) បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនខ្លាចការប្រមូលផ្តុំភ្ញៀវទេសចរនិងអ្នកធ្វើធម្មយាត្រា អាចក្លាយជា« ព្រឹត្តិការណ៍រីកសាយភាយ»ដែល​បង្កជារលកទី​៣ ដ៏សាហាវនៃការឆ្លង​វីរុសកូវីដ១៩។

លោក Modi បាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយលើបណ្តាញសង្គមធ្វីតធឺថា« ខ្ញុំនឹងនិយាយដោយស្មោះត្រង់ថា វាមិនអីទេ ដែលមានហ្វូងមនុស្សច្រើននៅតាមស្ថានីយ៍ ភ្នំ ផ្សារ ដោយមិនពាក់ម៉ាស់»។

ចំនួនអ្នកឆ្លងវីរុសកូវីដ១៩​នៅក្នុង​ប្រទេសឥណ្ឌា ​មានចំនួន​៣០,៩១​លាននាក់ គឺខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ ចំនួនអ្នកស្លាប់សរុបគឺ​៤១០.៧៨៤ នាក់ដែលភាគច្រើននៃពួកគេបានឆ្លងរាលដាលនៃរលកឆ្លងដ៏សាហាវ​លើកទី​២ នៅខែមេសានិងឧសភា​។

កាលពីថ្ងៃអង្គារម្សិលមិញ អាជ្ញាធរបានរាយការណ៍ករណីថ្មីចំនួន​៣២.៩០៦ ករណីដែលជាចំនួនប្រចាំថ្ងៃទាបបំផុត ចាប់តាំងពីពាក់កណ្តាលខែមីនា​-​បើប្រៀបធៀបនឹង​៤០០,០០០ ក្នុងមួយថ្ងៃ​ នៅក្នុងរលកទី​២​។

យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌា​បានរាយការណ៍ថា ប្រទេសឥណ្ឌា​ថាមានចំនួនអ្នកស្លាប់ថ្មីៗនៃវីរុសកូវីដ១៩ ចំនួន​២.០២០​នាក់កាលពីថ្ងៃអង្គារ។

វ៉ារ្យ៉ង់Deltaដែលត្រូវបានរីករាលដាលនៅក្នុងប្រទេសជាច្រើន ត្រូវបានគេរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា ដែលថ្មីៗនេះក្រុមអ្នកជំនាញបានកំណត់នូវអ្វីដែលពួកគេជឿថា ជាវ៉ារ្យ៉ង់ថ្មីមួយ​​ដែលពួកគេបានហៅថា Delta plus​។

លោកម៉ូឌីបាននិយាយថា«ដើម្បីប្រយុទ្ធប្រឆាំងនឹងរលកទី៣ យើងត្រូវតែបន្តដំណើរការនៃការចាក់វ៉ាក់សាំងឱ្យបានលឿន»។

កាលពីសប្តាហ៍មុនរដ្ឋាភិបាល បានចាក់វ៉ាក់សាំងតិចជាង ៤ លានក្នុងមួយថ្ងៃ បើប្រៀបធៀបនឹងកំណត់ត្រា​៩,១៧ លាននៅថ្ងៃដែលលោកម៉ូឌីចាប់ផ្តើមយុទ្ធនាការ៕

ប្រភព៖ ​aljazeera ប្រែសម្រួល៖ នង ណារិន(Irin)

Telegram