ស្លា.ប់មនុស្ស​​​១២​នាក់នៅក្នុងរថភ្លើងក្រោមដី​ដែលជន់លិច បន្ទាប់​ទឹកជំនន់បានវាយប្រហារភាគកណ្តាលនៃប្រទេសចិន​
អន្តរជាតិ
175

អន្តរជាតិ៖ សារព័ត៌មាន Bangkok Post បានចេញផ្សាយនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរបាននិយាយនៅថ្ងៃពុធនេះថា មនុស្ស​១២នាក់បានស្លាប់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្លូវក្រោមដីនៅក្នុងទីក្រុងហ្សេងចូវ ភាគកណ្តាលនៃប្រទេសចិន។

មន្ត្រីទីក្រុងបាននិយាយនៅលើគេហទំព័រ Weibo ថា មនុស្សជាង ១០ លាននាក់នៅក្នុងខេត្តហឺណាន បានជួបព្យុះភ្លៀងដ៏កម្រនិងបណ្តាលឱ្យទឹកជន់លិច​នៅទីក្រុងហ្សេងចូវ។

អាជ្ញាធរបានចេញកម្រិតប្រកាសអាសន្នខ្ពស់បំផុតសម្រាប់ខេត្តហឺណាន ខណៈកំណត់ត្រាទឹកជំនន់បានរារាំងដល់ខេត្តនេះ។ ទឹកជំនន់តាមរដូវកើតមានជាទូទៅនៅក្នុងប្រទេសចិន ប៉ុន្តែអ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុកំពុងតែនាំមកនូវលំនាំអាកាសធាតុកាន់តែខ្លាំងឡើង។

រូបភាពជាច្រើនបានចែកចាយពាសពេញបណ្តាញសង្គមចិន ដែលបង្ហាញពីការជួយសង្គ្រោះថ្មើរជើង​នៅហ្សេងចូវពីទឹកហូរចូលតាមដងផ្លូវ។

កងទ័ពចិនបានព្រមានថា ទំនប់វារីអគ្គិសនីមួយនៅកណ្តាលប្រទេស «អាចនឹងដួលរលំនៅពេលណាក៏បាន» បន្ទាប់ពីរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារព្យុះដ៏ខ្លាំងដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់និង ធ្វើឲ្យ តំបន់នេះជាប់គាំង។

យោងតាមអាជ្ញាធរបានឱ្យដឹងថា​ ជំនន់ទឹកភ្លៀងគឺធ្ងន់ជាងគេ​ ចាប់តាំងពីការកត់ត្រាបានចាប់ផ្តើមកាលពី ៦០ ឆ្នាំមុន ដោយទីក្រុងនេះមើលឃើញស្មើនឹងទឹកភ្លៀងជាមធ្យមក្នុងមួយឆ្នាំក្នុងរយៈពេលតែ​៣​ថ្ងៃប៉ុណ្ណោះ៕

ប្រភព៖ Bangkok Post ប្រែសម្រួល៖ នង ណារិន(Irin)

Telegram