ប្រទេសចិន៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ២៥ នាក់បានស្លាប់នៅក្នុងខេត្តហឺណាន ភាគកណ្តាលប្រទេសចិន ដែលរងការវាយប្រហារដោយទឹកជំនន់ ។
ប្រជាជនប្រមាណ ១០០,០០០នាក់ ត្រូវបានជម្លៀសចេញពីទីក្រុងហ្សេងចូវ ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មនិងដឹកជញ្ជូន ដែលផ្លូវដែកនិងផ្លូវថ្នល់ត្រូវជន់លិច ។ ទំនប់ទឹកនិងអាងស្តុកទឹកបានឡើងដល់កម្រិតប្រកាសអាសន្ន ហើយកងទ័ពរាប់ពាន់នាក់ កំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅក្នុងខេត្តនេះ។
មនុស្ស ១២ នាក់បានស្លាប់ និងជាង ៥០០នាក់ ត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាព បន្ទាប់ពីផ្លូវរូងក្រោមដីមួយត្រូវបានជន់លិច ខណៈរូបភាពប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញថា អ្នកធ្វើដំណើរតាមរថភ្លើងបានលិចចូលទៅក្នុងទឹកត្រឹមទ្រូងដ៏ជ្រៅនៅក្នុងស្ថានីយ៍ ។
យ៉ាងហោចណាស់មានមនុស្ស ២៥នាក់ បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានវាយប្រហារខេត្តចាប់តាំងពីចុងសប្តាហ៍មុន ដោយមានមនុស្ស ៧ នាក់បានបាត់ខ្លួន។
ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថាអ្នកស្លាប់រួមមានប្រជាជន ៤ នាក់នៃទីក្រុង Gongyi ដែលមានទីតាំងស្ថិតនៅមាត់ទន្លេលឿងដូចជាហ្សេងចូវ បន្ទាប់ពីការដួលរលំ ផ្ទះនិងរចនាសម្ព័ន្ធដោយសារ ភ្លៀងធ្លាក់ខ្លាំង។
មានការព្យាករណ៍ភ្លៀងបន្ថែមទៀតនៅទូទាំងខេត្តហឺណានក្នុងរយៈពេល ៣ ថ្ងៃខាងមុខនេះ ហើយកងទ័ពរំដោះប្រជាជន បានបញ្ជូនទាហាននិងបុគ្គលិកជាង ៥.៧០០ នាក់ ដើម្បីជួយក្នុងការស្រាវជ្រាវនិងជួយសង្គ្រោះ៕
ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន(Irin)