ដំណឹងដ៏គួរឱ្យសោកស្តាយ! ខ្លាពពកមួយក្បាលដែលត្រូវបានគេជួយសង្គ្រោះពីអន្ទាក់មួយនៅខេត្តកំពត បាន .ស្លា.ប់. ហើយ
អន្តរជាតិ
495

រាជធានីភ្នំពេញ ៖ របស់អង្គការWildlife Alliance បានចុះទៅយកខ្លាពពកនេះពីមន្រ្តីកងរាជអាវុធ ហត្ថ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ។ ខ្លាពពកនេះត្រូវបានគេបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដែលជាកន្លែងព្យាបាលរបួស។ ការវះកាត់ទទួលបានជោគជ័យ ប៉ុន្តែគួរឱ្យសោកស្តាយ ខ្លាពពកគឺខ្សោយពេក ហើយភ្លាមៗនាងក៏បានស្លាប់។

ការស្លាប់របស់ខ្លាពពកមួយក្បាលនេះ គឺជាការក្រើនរំលឹកមួយផ្សេងទៀតផងដែរនៃការគំរាមកំហែងដ៏សាហាវ នៃអន្ទាក់។ អន្ទាក់រាប់ពាន់ត្រូវបានដាក់ពង្រាយពាសពេញព្រៃនៅក្នុងប្រទេសកម្ពុជា។ ហើយសត្វ ភាគច្រើន នឹង ស្លាប់ យឺត ហើយឈឺចាប់ នៅក្នុងអន្ទាក់ ឬបន្ទាប់ពីការរងរបួស ដូចជាខ្លាពពកមួយក្បាលនេះ។

សត្វខ្លា ពពកជា ប្រភេទសត្វកម្រ។ ដោយយោងតាមច្បាប់របស់ប្រទេសកម្ពុជា ពួកវាត្រូវបានការពារ និងចាត់ ថ្នាក់ ជាប្រភេទជិតផុតពូជ។

ដូច្នេះយើងចូលរួមសហការជាមួយក្រសួងបរិស្ថានក្នុងការអំពាវនាវដល់ប្រជាជនទាំងអស់ឱ្យឈប់បរិភោគសត្វព្រៃ ។ តម្រូវការសាច់សត្វព្រៃ ជំរុញឱ្យមានការឈឺចាប់ និងការស្លាប់របស់សត្វកម្រ និងសត្វជិត ផុតពូជ នៅក្នុង ប្រទេសកម្ពុជា ដូចជាខ្លាពពកមួយក្បាលនេះជាដើម។

យោងតាមប្រសាសន៏របស់ លោក និក ម៉ាក អន្ទាក់គឺជាឃាតកសម្លាប់ ហើយអន្ទាក់រាប់ ពាន់ត្រូវ បាន ដាក់ ពាស ពេញព្រៃ នៅ ក្នុង ប្រទេសកម្ពុជា ដែលលទ្ធផលចុងក្រោយនឹងក្លាយជាព្រៃទទេស្អាត។

លោក និក ម៉ាក បានបន្ថែមថា ហានិភ័យនៃអន្ទាក់គឺច្បាស់។ ប្រសិនបើច្បាប់តឹងរឹងមិនត្រូវបានអនុវត្តឆាប់ទេ ដើម្បីបញ្ឈប់វិធីសាស្រ្តនៃការបរបាញ់នេះទេ ព្រៃកម្ពុជានឹងគ្មានសត្វព្រៃនៅសល់ឡើយ។

ប្រភព៖ Wildlife Alliance


Telegram