អន្តរជាតិ៖ សារព័ត៌មាន Bangkok Post បានចេញនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា អង្គការសហប្រជាជាតិ បានព្រមាននៅថ្ងៃច័ន្ទនេះថា ប្រទេសអាហ្វហ្គានីស្ថាន អាចមើលឃើញពីចំនួននៃការស្លាប់របស់ជនស៊ីវិលខ្ពស់បំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍ ប្រសិនបើការវាយលុករបស់តាលីបង់នៅទូទាំងប្រទេស មិនត្រូវបានបញ្ឈប់។
អំពើហិង្សាបានកើនឡើងចាប់តាំងពីដើមខែឧសភា នៅពេលដែលក្រុមបះបោរ បានបើកប្រតិបត្តិការ ស្របពេលជាមួយនឹងការដកទ័ពចុងក្រោយរបស់កងកម្លាំងបរទេសដឹកនាំដោយសហរដ្ឋអាមេរិក។
នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃច័ន្ទ អំពីឯកសារស្តីពីការស្លាប់ជនស៊ីវិលសម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២១ បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាន (UNAMA)បាននិយាយថា ខ្លួនរំពឹងថាតួលេខនឹងប៉ះនឹងកម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំរបស់ពួកគេ ចាប់តាំងពីបេសកកម្ម បានចាប់ផ្តើមរាយការណ៍អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមក។
លោក Deborah Lyons ប្រធាន UNAMA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយ ជាមួយរបាយការណ៍ថា«ចំនួនជនស៊ីវិលអាហ្វហ្គានីស្ថាន ដែលមិនធ្លាប់មានពីមុន នឹងត្រូវវិនាសហើយនឹងត្រូវទទួលរងនៅឆ្នាំនេះ ប្រសិនបើអំពើហិង្សាកើនឡើងមិនត្រូវបានទប់ស្កាត់។
របាយការណ៍របស់UNAMA បាននិយាយថា ក្នុងឆមាសទីមួយនៃឆ្នាំ២០២១ ជនស៊ីវិល ១.៦៥៩ នាក់ត្រូវបានសម្លាប់ និង ៣.២៥៤ នាក់ទៀតរងរបួស - កើនឡើង ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការកើនឡើងនៃជនស៊ីវិលគឺមានសភាពធ្ងន់ធ្ងរ ជាពិសេសនៅក្នុងខែឧសភា និងមិថុនា ដែលជារយៈពេលដំបូងនៃការវាយលុករបស់ពួកតាលីបង់ បច្ចុប្បន្នដោយមានជនស៊ីវិល ៧៨៣ នាក់បានស្លាប់ និង ១.៦០៩ នាក់រងរបួស។
ការវាយប្រហារជាបន្តបន្ទាប់របស់តាលីបង់ បានមើលឃើញក្រុមបះបោរ បានកាន់កាប់ពាក់កណ្តាលនៃស្រុករបស់អាហ្វហ្គានីស្ថាន និងច្រកព្រំដែនក៏ដូចជាព័ទ្ធជុំវិញរដ្ឋធានីខេត្តជាច្រើន។ ការប្រយុទ្ធគ្នាភាគច្រើននៅតាមទីជនបទដែលជាកន្លែងដែលកម្លាំងរដ្ឋាភិបាលនិងក្រុមបះបោរប៉ះទង្គិចគ្នាជារៀងរាល់ថ្ងៃ៕
ប្រភព៖ Bangkok Post ប្រែសម្រួល៖ នង ណារិន(iRin)