​ចិន ធ្វើសមយុទ្ធបង្ហាញឫទ្ធិ បន្លាច នាវាដឹកយន្តហោះចម្បាំងអង់គ្លេស ស្របពេលកោះតៃវ៉ាន់ធ្វើសមយុទ្ធជាមួយអាមេរិកបាញ់គ្រាប់ពិតៗ
អន្តរជាតិ
449

អន្តរជាតិ៖ កងនាវាចរកងទ័ពរំដោះប្រជាជនចិន (PLAN) កំពុងធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង នៅសប្តាហ៍នេះ ក្នុងការរំពឹងទុកនៃការមកដល់នៃនាវាដឹកយន្តហោះចម្បាំងអង់គ្លេស HMS Queen Elizabeth ។

សារព័ត៌មាន Sputnik បានចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា របាយការណ៍មិនបានបង្ហាញឈ្មោះនាវាចម្បាំងចិនណាមួយនោះទេ ប៉ុន្តែយោងតាម រូបភាពផ្កាយរណបដែល ទទួលបានពីទីភ្នាក់ងារអវកាសអឺរ៉ុបកាលពីសប្តាហ៍មុន នាវាដឹកយន្តហោះចម្បាំង សានដុង(PLAN Shandong)ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ។

កាសែត Global Times បានកត់សម្គាល់ថា សមយុទ្ធនេះប្រហែលជាមិនមានពេលវេលាជាក់លាក់ណាមួយ ដែលត្រូវគ្នានឹងការមកដល់នៃវានាដឹកយន្តហោះចម្បាំង HMS Queen Elizabethរបស់អង់គ្លេស ដែលបានមកដល់កំពង់ផែប្រទេសសិង្ហបុរីកាលពីថ្ងៃច័ន្ទនោះទេ ប៉ុន្តែកាសែតនេះបានកត់សម្គាល់ថា សមយុទ្ធនេះ បង្ហាញពីការត្រៀមខ្លួនរបស់កងកម្លាំង PLAN សកម្មភាពលេចធ្លោមួយរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងដែនទឹកនៅជុំវិញប្រទេសចិន ជាពិសេសនៅក្នុងសមុទ្រចិនខាងត្បូង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

កាលពីខែមុន រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសលោក Dominic Raab បានប្រាប់ គណៈកម្មាធិការកិច្ចការបរទេសនៅក្នុងសភាថា« វាជាការត្រឹមត្រូវដែលយើងអនុវត្តនិងការពារសិទ្ធិ ហើយយើងធ្វើដូច្នេះពីសមុទ្រដែនដីអ៊ុយក្រែនរហូតដល់សមុទ្រចិនខាងត្បូង»។

ក្រសួងការពារជាតិចក្រភពអង់គ្លេសក៏បានបង្ហាញកាលពីសប្តាហ៍មុនផងដែរថា នាវាចម្បាំង RN ចំនួន ២ គ្រឿងនឹងត្រូវ ដាក់ពង្រាយជាអចិន្ត្រៃយ៍ នៅក្នុងតំបន់នៅចុងឆ្នាំនេះ។ ទោះយ៉ាងណា រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក បេន វ៉លឡេស(Ben Wallace) មិនបានបង្ហាញថា នាវាណាមួយដែលនឹងត្រូវស្ថិតនៅ ឬកន្លែងដែលពួកគេនឹងត្រូវឈរជើងនោះទេ ទោះបីនាវាចម្បាំងRN ធ្វើប្រតិបត្តិការកន្លែងមួយនៅក្នុងប្រទេសប្រ៊ុយណេបន្ថែមទៅលើមូលដ្ឋានរបស់ខ្លួន នៅក្នុងប្រទេសសិង្ហបុរីក៏ដោយ។

ជាការឆ្លើយតបទៅនឹងការប្រកាសនិងការមកដល់របស់ វានាដឹកយន្តហោះចម្បាំង HMS Queen Elizabeth អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជៀន បាននិយាយថា ទីក្រុងប៉េកាំង «ប្រឆាំងដាច់ខាតនឹងការអនុវត្តចលនាបង្ហាញសាច់ដុំ» ដោយកត់សម្គាល់ថា វានឹងបំផ្លាញអធិបតេយ្យភាពនិងសន្តិសុខរបស់ចិន និងបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

ទោះយ៉ាងណា លោក ចាវ បានកត់សម្គាល់ថា ប្រសិនបើនាវាចម្បាំងអង់គ្លេសនៅតែស្ថិតក្នុងដែនទឹកអន្តរជាតិ សិទ្ធិរបស់ពួកគេនឹងត្រូវបានគោរព។

សូមរម្លឹកថា កាលពីប៉ុន្មានសប្តាហ៍មុន កប៉ាល់មួយ ដឹកកងកម្លាំងនាវា RN ឈ្មោះ HMS Defender បានរំលោភបំពានអធិបតេយ្យភាពរបស់ប្រទេសរុស្ស៊ី ដោយលួចមើលតាមដែនទឹករបស់ប្រទេសរុស្ស៊ី នៅឯនាយឆ្នេរគ្រីមៀ។ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បាននិយាយថា នាវាចម្បាំងមិនដែលចូលក្នុងដែនទឹករបស់រុស្ស៊ីនោះទេ ពីព្រោះចក្រភពអង់គ្លេស មិនទទួលស្គាល់ការធ្វើប្រជាមតិនៅឆ្នាំគ្រីមៀ ដើម្បីចូលរួមជាមួយរុស្ស៊ីនិងបន្តទទូចថា តំបន់គ្រីមៀជារបស់អ៊ុយក្រែន ដែលឧបទ្វីបនេះប្រកាសឯករាជ្យមុនពេលធ្វើប្រជាមតិ។

ចក្រភពអង់គ្លេសបាន គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ក្នុង ការធ្វើប្រតិភូកម្មការទាមទារទឹកដីរបស់ចិនលើក្រុមកោះតូចៗជាច្រើននៅសមុទ្រចិនខាងត្បូង ដែលត្រួតស៊ីគ្នានឹងការទាមទាររបស់ប្រទេសក្នុងតំបន់ផ្សេងទៀត រួមមាន កោះតៃវ៉ាន់ ហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី និងវៀតណាម។

សារព័ត៌មានដដែលបានឲ្យដឹងទៀតថា កងកម្លាំងប្រដាប់អាវុធកោះតៃវ៉ាន់ ដែលត្រូវបានគេស្គាល់ថា ជាសាធារណរដ្ឋប្រជាមានិតចិន នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតៗដើម្បីសាកល្បងការប្រើប្រាស់មីស៊ីលកម្រិតខ្ពស់ Patriot Advanced Capability-3 (PAC-3) ដែលជាប្រព័ន្ធការពារដែនអាកាសនិងមីស៊ីលរបស់កងទ័ពអាមេរិក។ នេះបើយោងទៅតាម របាយការណ៍ថ្មីៗនេះនៅក្នុងកាសែតរបស់តៃវ៉ាន់ Liberty Times ។

ការធ្វើសមយុទ្ធនេះនឹងកើតឡើងនៅឯសមយុទ្ធ White Sands Missile Range របស់កងទ័ពសហរដ្ឋអាមេរិក ដែលជាតំបន់សាកល្បងយោធានៅភាគខាងត្បូងភាគកណ្តាលនៃប្រទេសម៉ិកស៊ិកូ ដែលជាកន្លែងសម្រាប់ ធ្វើសមយុទ្ធដែលធ្វើឡើងដោយក្រសួងការពារជាតិជប៉ុន ។

ព័ត៌មានអំពីសមយុទ្ធរបស់តៃវ៉ាន់ ដែលកំពុងបន្តធ្វើនៅអាមេរិក កើតឡើង ស្របពេលភាពតានតឹងកាន់តែខ្លាំងឡើងរវាងអាមេរិក តៃវ៉ាន់ និងចិន ទាក់ទងនឹងសិទ្ធិគ្រប់គ្រងកោះ និងការបង្កើនទំនាក់ទំនងការទូតរបស់វ៉ាស៊ីនតោនជាមួយតៃប៉ិ។

អ្នកជំនាញយោធា លោក ឌូ វេនឡុង(Du Wenlong) បានកត់សម្គាល់កាលពីសប្តាហ៍មុនថា សមយុទ្ធថ្មីៗដែលធ្វើឡើងដោយកងទ័ពរំដោះប្រជាជននៅសមុទ្រចិនខាងកើតទំនងជា«គោលដៅ»នៅកោះតៃវ៉ាន់។

លោកបាននិយាយថា«កោះតៃវ៉ាន់គឺជាគោលដៅ» ដោយកត់សម្គាល់ថា ទីក្រុងប៉េកាំង កំពុងបញ្ជូនការព្រមានដ៏ធ្ងន់ធ្ងរមួយទៅកាន់ក្រុងតៃប៉ិ ទាក់ទងនឹង ការទាក់ទងយោធារបស់ពួកគេ ជាមួយទីក្រុងវ៉ាស៊ីនតោន៕

ប្រភព៖ Sputnik ប្រែសម្រួល៖ នង ណារិន

Telegram