អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា អាជ្ញាធរយោធាក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងតែស្វែងរកជំនួយពីសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយ វីរុសកូវីដ១៩មួយនេះ។
ប្រទេសមីយ៉ាន់ម៉ាស្ថិតក្នុងភាពច្របូកច្របល់ ចាប់តាំងពីយោធា បានឡើងកាន់អំណាចកាលពីខែកុម្ភៈ ដោយមានមន្ទីរពេទ្យជាច្រើនដែលមិនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការកើនឡើងនៃជំងឺនេះនោះទេ បន្ទាប់ពីបុគ្គលិកពេទ្យជាច្រើនបានដើរចេញមកតវ៉ានៅក្នុងរដ្ឋប្រហារ។
ការបញ្ជាឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់ បានបរាជ័យ ក្នុងការបញ្ឈប់ការកើនឡើងនេះ ដោយក្រុមបូជាសពនិងអ្នកស្ម័គ្រចិត្ត ធ្វើការដើម្បីនាំយកសាកសពមនុស្សដែលបានស្លាប់នៅតាមផ្ទះ ។
មេដឹកនាំរបបយោធាលោក មីន អ៊ោងហ្លេង បានប្រាប់ «កិច្ចប្រជុំសម្របសម្រួលដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ» ថា ប្រទេសមីយ៉ាន់ម៉ា គួរតែស្វែងរកប្រាក់ពីមូលនិធិឆ្លើយតបកូវីដ - ១៩ ដែលបង្កើតឡើងដោយអាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ។
គួរបញ្ជាក់ថា ករណីឆ្លងវីរុសកូវីដ១៩ ជិត៥.០០០ករណី ត្រូវបានរាយការណ៍កាលពីថ្ងៃពុធម្សិលមិញ ពោលគឺកើនឡើងពីចំនួនប្រហែល ៥០ នាក់ក្នុងមួយថ្ងៃ នៅដើមខែឧសភា ប៉ុន្តែអ្នកវិភាគនិយាយថា ចំនួនពិតប្រាកដទំនងជាខ្ពស់ជាងនេះ។
ប្រជាជនប្រហែល ១,៧៥ លាននាក់បានទទួលការចាក់វ៉ាក់សាំង នេះបើយោងតាមក្រុមប្រឹក្សារដ្ឋ ដែលជារបបយោធា ត្រូវបានចាត់ទុកជាប្រជាជនក្នុងចំណោមប្រជាជន ៥៤ លាននាក់៕
ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន