ទីក្រុងប៉េកាំង៖ អាមេរិក​«ជាអ្នកបំផ្លាញសន្តិភាពនិងស្ថិរភាព»ធំបំផុតនៅច្រកសមុទ្រតៃវ៉ាន់​
អន្តរជាតិ
465

អន្តរជាតិ៖ សារព័ត៌មាន Sputnik​ បានចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ដូចប្រទេសភាគច្រើនដែរ សហរដ្ឋអាមេរិក បានប្តូរការទទួលស្គាល់រដ្ឋាភិបាលចិនស្របច្បាប់ពីតៃប៉ិទៅប៉េកាំង ប៉ុន្តែថែមទាំងបន្តផ្តល់ឧបករណ៍យោធាដល់កោះតៃវ៉ាន់។ ព្រឹត្តិការណ៍ដែលបានរៀបចំឡើង ដូចជាការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់​កាលពីថ្ងៃពុធ ជាលើកទី​៧ នៅឆ្នាំនេះ គឺចង់បង្ហាញពីឆន្ទៈក្នុងការការពារកោះនេះពីការវាយប្រហាររបស់ចិន។

បន្ទាប់ពីការឆ្លងកាត់ចុងក្រោយនៃច្រកសមុទ្រតៃវ៉ាន់ ដោយនាវាចម្បាំងអាមេរិក ក្រសួងការពារជាតិចិន បានចេញមុខថ្កោលទោសសកម្មភាពនេះថា ជាការបង្កហេតុនិងបង្កគ្រោះថ្នាក់។ ការធ្វើដំណើរឆ្លងការនេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយន្តហោះរដ្ឋាភិបាលអាមេរិកពីរគ្រឿង បានចុះចតនៅកោះតៃវ៉ាន់ ដែលចិន ចាត់ទុកថាជាទឹកដីរបស់ចិន។

អ្នកនាំពាក្យជាន់ខ្ពស់កងទ័ពលោកវរសេនីយ៍ឯក Shi Yi បាននិយាយថា ការអនុវត្តជាញឹកញាប់ នូវសកម្មភាពបង្កហេតុស្រដៀងគ្នារបស់សហរដ្ឋអាមេរិក បង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិក គឺជាអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពធំបំផុតនៅច្រកសមុទ្រតៃវ៉ាន់ និងជាអ្នកបង្កើតហានិភ័យសន្តិសុខធំបំផុតនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

នេះបើយោងតាម បញ្ជាការមូលដ្ឋានបូព៌ាកងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ ដែលបានបង្ហោះនៅលើ​ទំព័រ​WeChat របស់ខ្លួន​។

លោក Shi បានបន្ថែមថា នាវាចម្បាំងអាមេរិច ដែលជានាវាពិឃាត USS Benfold ត្រូវបានតាមដាននិងបិទបាំងដោយកងកម្លាំងអាកាសនិងសមុទ្រចិន នៅពេលនាវានានោះធ្វើដំណើរ ឆ្លងកាត់ផ្លូវទឹក ដែលបំបែកកោះតៃវ៉ាន់ពីចិនដីគោក។ លោកបានកត់សម្គាល់ថា កងទ័ពរំដោះប្រជាជនចិន (PLA)ភាគខាងកើត បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង និងការបង្កហេតុទាំងអស់ ហើយនឹងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ចិន។

ទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ជាផ្នែកមួយរបស់ចិន និងជាខេត្តមួយក្នុងការបះបោរមានន័យថា ជម្លោះរបស់ខ្លួនជាមួយរដ្ឋាភិបាលស្វយ័តនៅតៃប៉ិ គឺជាកិច្ចការផ្ទៃក្នុងសុទ្ធសាធ។ រដ្ឋាភិបាលនោះគឺជាអ្វីដែលនៅសេសសល់ពីសាធារណរដ្ឋចិនចាស់ រដ្ឋដែលមានតាំងពីឆ្នាំ ១៩១២ ដល់ឆ្នាំ ១៩៤៩ នៅពេលដែលកងទ័ពក្រហមកុម្មុយនិស្តបានទទួលជ័យជំនះនិងបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅរដ្ឋធានីប៉េកាំង។

ថ្លែងនៅដើមសប្តាហ៍នេះនៅសិង្ហបុរី រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូដ អូស្ទីន បានថ្កោលទោសអ្វីដែលលោកហៅថា«គ្មានឆន្ទៈរបស់ទីក្រុងប៉េកាំងក្នុងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធីនិងគោរពច្បាប់» រួមទាំង«អស្ថិរភាពសកម្មភាពយោធានិងទម្រង់ផ្សេងៗនៃការបង្ខិតបង្ខំប្រឆាំងនឹងប្រជាជនតៃវ៉ាន់»។​

​កាលពីសប្តាហ៍មុន យន្តហោះយោធាអាមេរិកមួយដែលទំនងជាចេញពីមូលដ្ឋាន CIA បានហោះពីហ្វីលីពីនទៅតៃវ៉ាន់ ហើយប៉ុន្មានថ្ងៃមុន យន្តហោះ​របស់កងទ័ពអាកាសអាមេរិក បានធ្វើដំណើរស្រដៀងគ្នាពីមូលដ្ឋានអាកាសអាមេរិកនៅអូគីណាវ៉ា ប្រទេសជប៉ុន។ នៅខែមិថុនា យន្ដហោះ​មួយទៀតបាននាំសមាជិកព្រឹទ្ធសភាអាមេរិកជាច្រើនរូបមកកោះនេះ។​ ទីក្រុងប៉េកាំង បានថ្កោលទោសសកម្មភាពទាំងនេះ​។

ក្នុងសេចក្តីថ្លែងការណ៍​ ជាន់ខ្ពស់លោកវរសេនីយ៍ឯកលោក វ៉ូ ឈៀន (Wu Qian) អ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសចិន បាននិយាយថា« ​តៃវ៉ាន់គឺជាផ្នែកមួយមិនអាចលុបបំបាត់បាននៃទឹកដីរបស់ចិន ដែលយើងបានយ៉ាងអង់អាច ជម្រុញឱ្យភាគីអាមេរិកឱ្យលេងឈប់ដោយភ្លើង និងឈប់ភ្លាមសកម្មភាពបង្កហេតុគ្រោះថ្នាក់បែបនេះ»​។ ឥឡូវនេះអាមេរិកកំពុងលេងភ្លើង ហើយត្រូវតែបញ្ឈប់រាល់សកម្មភាពប្រថុយប្រថាននិងបង្កហេតុភ្លាមៗ។

ទីក្រុងប៉េកាំង បារម្ភថា សកម្មភាពរបស់អាមេរិកនឹងលើកទឹកចិត្ត ដល់គណបក្សវឌ្នភាពប្រជាធិបតេយ្យ ដែលមាននិន្នាការបំបែកខ្លួន បច្ចុប្បន្នកំពុងកាន់អំណាចនៅតៃប៉ិ ដើម្បីប្រកាសឯករាជ្យ ហើយចិនសន្យាថាប្រសិនបើមានការប្រកាសបែបនេះ នោះ​សង្គ្រាម នឹងផ្ទុះឡើង៕​

ប្រភព៖ Sputnik​ ប្រែសម្រួល៖ នង ណារិន

Telegram