អន្តរជាតិ៖ សារព័ត៌មាន Sputnik បានចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសជប៉ុន មានបំណងប្រកាសស្ថានភាពគ្រាអាសន្ននៅក្នុងខេត្តចំនួន ៤ និងពង្រីកវិសាលភាពដែលមានស្រាប់នៅតូក្យូនិងអូគីណាវ៉ា រហូតដល់ថ្ងៃទី ៣១ ខែសីហា នេះបើយោងតាមសារព័ត៌មានក្យូដូ បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច Yasutoshi Nishimura ដែលកំពុងដឹកនាំការឆ្លើយតបជំងឺរាតត្បាតរបស់ប្រទេស។
រដ្ឋដែលត្រូវដាក់ក្នុងគ្រាអាសន្ននេះ នៅអូសាកានិងខេត្តចំនួនបី ដែលនៅជិតខាងតូក្យូ គឺកាណាហ្គា វ៉ា ស៊ីតាម៉ា និងឈីបា រហូតដល់ថ្ងៃទី ៣១ ខែសីហា។ នៅទីក្រុងតូក្យូនិងអូគីណាវ៉ា ជាកន្លែងដែល ត្រូវបានណែនាំនៅថ្ងៃទី ១២ ខែកក្កដា និងត្រូវបញ្ចប់នៅថ្ងៃទី ២២ ខែសីហា ស្ថានភាពគ្រាអាសន្នក៏ត្រូវបានគេរំពឹងថា នឹងពន្យារដល់ថ្ងៃទី ៣១ ខែសីហាផងដែរ។
សំណើនេះធ្វើឡើង បន្ទាប់ពី មានការកើនឡើងនូវករណីឆ្លងជំងឺកូវីដ ១៩ ដែលមិនធ្លាប់មានពីមុនមក ។ នៅថ្ងៃចុងក្រោយ ប្រទេសជប៉ុន បានកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួន ១០.៦៩៩ករណី ដែលជាចំនួនកំណត់ត្រាចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត។ នៅទីក្រុងតូក្យូ ជាកន្លែងដែលព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ បានចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកក្កដា កា រកើនឡើងប្រចាំថ្ងៃ កំពុងតែឈានដល់កំណត់ត្រាជាលើកទី ៣ ជាប់ៗគ្នា។ គិតត្រឹមថ្ងៃព្រហស្បតិ៍ករណីចំនួន ៣.៨៦៥ ត្រូវបានរកឃើញ។
ទន្ទឹមនឹងនេះ តំណាងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងអភិបាលក្រុងតូក្យូ បដិសេធការតភ្ជាប់ដែលអាចកើតមានរវាងការកើនឡើងយ៉ាងឆាប់រហ័សនៃការឆ្លងមេរោគកូរ៉ូណានៅប្រទេសជប៉ុននិង ការប្រកួតកំពុងបន្ត៕
ប្រភព៖ Sputnik ប្រែសម្រួល៖ នង ណារិន