លោក គីម ជុងអ៊ុន ប្រាប់​កងទ័ពកូរ៉េខាងជើង​ឱ្យត្រៀមខ្លួនឆ្លើយតបចំពោះការបង្កហេតុណាមួយរបស់សត្រូវ
អន្តរជាតិ
137

សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មាន Sputnik នៅថ្ងៃទី ៣០ ខែកក្កដា បាន ឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាលើកដំបូងរបស់មេបញ្ជាការនិងមន្រ្តីនយោបាយនៃកងទ័ពប្រជាជនកូរ៉េ (KPA) ដោយជំរុញឱ្យពួកគេត្រៀមខ្លួនសម្រាប់ការឆ្លើយតបយ៉ាងសកម្មនិងដោយអហិង្សា ចំពោះការបង្កហេតុរបស់សត្រូវ។ នេះបើទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍កាលពីថ្ងៃសុក្រ ។

លោកគីម បាន អំពាវនាវដល់មេបញ្ជាការនិងមន្រ្តីទាំងអស់ផ្តោតលើការបញ្ចប់ការត្រៀមលក្ខណៈសម្រាប់«សកម្មនិងវាយលុក» ឆ្លើយតបទៅនឹងការបង្កហេតុយោធាណាមួយដោយសត្រូវ។ ដោយនិយាយថា នាពេលបច្ចុប្បន្ននេះ កងកម្លាំងអរិភាពបន្តពង្រឹងសមត្ថភាពរបស់ខ្លួន សម្រាប់ធ្វើការវាយប្រហារជាមុនលើកូរ៉េខាងជើង និងបង្កើនអាវុធក្នុងពេលដែលបង្កើនការធ្វើសមយុទ្ធ ដែលគួរឱ្យភ័យខ្លាចនិងជាប់លាប់គ្រប់បែបយ៉ាង។ ភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា ស្ថានភាពបានធ្វើឱ្យការប្តេជ្ញាចិត្តនិងឆន្ទៈប្រយុទ្ធ របស់ កងទ័ពប្រជាជនកូរ៉េ (KPA) ដើម្បីលុបបំបាត់បុព្វហេតុដ៏អាក្រក់ នៃភាពតានតឹងដែលកំពុងកើនឡើង។

សិក្ខាសាលានេះធ្វើឡើងចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែកក្កដា និងមានការចូលរួមពីមេបញ្ជាការយោធា និងគណៈកម្មការនយោបាយគ្រប់សេវាកម្ម សមាជិកគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការ KPA នៃគណបក្សពលករកូរ៉េ និងមន្រ្តីក្រសួងការពារជាតិក្នុងគោលបំណងកសាងសាមគ្គីភាព ដែលត្រូវបានគេរាយការណ៍ថា យោធាស្មោះត្រង់នឹងគណបក្ស។

សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង កំពុងរៀបចំធ្វើសមយុទ្ធយោធារួមគ្នានៅខែសីហា ។ ប្រទេសទាំងពីរបានធ្វើសមយុទ្ធបែបនេះ តាំងពីឆ្នាំ ២០១៨ ដើម្បីគាំទ្រដល់កិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងព្យុងយ៉ាង៕

ប្រភព៖  Sputnikប្រែសម្រួល៖ នង ណារិន

Telegram