ប៉េកាំង៖ អាជ្ញាធរសុខាភិបាលនៅទីក្រុងនានារបស់ប្រទេសចិន បានចាប់ផ្ដើមបើកយុទ្ធនាការធ្វើតេស្ដទ្រង់ទ្រាយធំលើប្រជាជនរាប់លាននាក់ និងបានដាក់ចេញនូវការ រឹតត្បិតការធ្វើដំណើរ ដើម្បីទប់ស្កាត់ឆ្លងរាលដាលករណីឆ្លង COVID-19 ថ្មីៗ។
សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ អាជ្ញាធរសុខាភិបាលចិន បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ចំនួន ៧៥ករណី ក្នុងនោះមាន ៥៣ ជាករណីឆ្លងនៅ ក្នុងស្រុក មានជាប់ពាក់ព័ន្ធនឹងករណីឆ្លងជាចង្កោមនៅឯអាកាសយានដ្ឋានទីក្រុង Nanjing ដែលបានឆ្លងរាលដាលទៅដល់ទីក្រុងចំនួន ២០ និងខេត្តមួយចំនួន របស់ចិន។
ការផ្ទុះឡើងនៃវីរុសនេះគឺធំជាងគេបំផុតនៅលើប្រទេសចិន ក្នុងរយៈពេលជាច្រើនខែ បន្ទាប់ពីជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនៅក្នុងព្រំដែនរបស់ខ្លួនកាលពីឆ្នាំមុន។
កំណត់ត្រានេះត្រូវបានគេរកឃើញបន្ទាប់ពីការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងខ្លួនថ្មី ដែលតា បានផ្ទុះឡើងនៅអាកាសយានដ្ឋានណានជីងក្នុងខេត្តជាំងស៊ូ ភាគខាងកើតប្រទេសក្នុងខែកក្កដា។
អាជ្ញាធរ បានធ្វើការធ្វើតេស្ត ទៅលើប្រជាជនចំនួន ៩,២ លាននាក់នៅក្នុងទីក្រុង ហើយបានដាក់មនុស្សរាប់សែននាក់ នៅក្រោមការបិទខ្ទប់ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុសមួយនេះ ដែលទីក្រុងប៉េកាំង បានស្តីបន្ទោសចំពោះការប្រែប្រួលយ៉ាងខ្លាំងនៃវីរុសប្រភេទដែលតា ។
ប្រទេសនេះក៏កំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងករណីដាច់ដោយឡែកពីគ្នានៅក្នុងទីក្រុងចឹងចូវដែលរងគ្រោះ ដោយទឹកជំនន់ បន្ទាប់ពីអ្នកបោសសំអាតពីរនាក់នៅមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ ១៩ មកពីបរទេស បានធ្វើតេស្តិ៍វិជ្ជមាន។
លោក Feng Zijian អ្នកជំនាញខាងមេរោគនៅមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺចិន បានមានប្រសាសន៍ថា« ការចាក់ វ៉ាក់សាំង ការពារCOVID-19 ប្រឆាំងវ៉ារ្យ៉ង់ Delta អាចមានការធ្លាក់ចុះខ្លះ ប៉ុន្តែវ៉ាក់សាំងបច្ចុប្បន្ននៅតែមានប្រសិទ្ធិភាពការពារនិងការពារល្អចំពោះវ៉ារ្យ៉ង់ Delta»។
គណៈកម្មការសុខភាពជាតិប៉េកាំង (NHC) បាននិយាយថា រហូតមកដល់ពេលនេះចំនួនវ៉ាក់សាំងជាង ១,៦ ពាន់លានត្រូវបានគ្រប់គ្រងទូទាំងប្រទេសគិតត្រឹមថ្ងៃសុក្រ។ ប៉ុន្តែ មិនបានផ្តល់តួលេខអំពីចំនួនមនុស្សដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញនោះទេ៕
ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន