​នាយករដ្ឋមន្រ្តីជប៉ុន គ្រោងលាលែងចេញពីតំណែងវិញ ក្រោយឡើងកាន់តំណែងមិនទាន់បាន១ឆ្នាំ​
អន្តរជាតិ
282

តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga បាននិយាយនៅថ្ងៃសុក្រទី ៣ ខែកញ្ញាថា លោកនឹងចុះចេញពីតំណែង ​បន្ទាប់ពីការកាន់អំណាចរយៈពេលមួយឆ្នាំ​ ចំពេលមានការរិះគន់យ៉ាងខ្លាំងអំពីការឆ្លើយតបរបស់លោកចំពោះជំងឺរាតត្បាត កូវីដ-១៩។​ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១។

ព័ត៌មាននេះបានកើតឡើងមិនដល់មួយឆ្នាំផង បន្ទាប់ពីលោក Suga ចូលកាន់តំណែង និងចំពេលគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាចរបស់លោក រៀបចំការបោះឆ្នោតជ្រើសរើសប្រធាននៅថ្ងៃទី២៩ខែកញ្ញា។

មន្ត្រីបក្សនិយាយថា លោក Suga​ នឹងមិនឈរឈ្មោះទេ។ ប្រភពដដែលបន្តថា លោក Suga ក៏បានច្រានចោលផែនការរុះរើនាយកប្រតិបត្តិ LDP ផងដែរ។

ការប្រកួតប្រជែងនេះ បានកើតឡើងមុនការបោះឆ្នោតសកល ខណៈអាណត្តិសមាជិកសភាតំណាងរាស្ត្រ នឹងផុតនៅថ្ងៃទី២១ខែតុលា។

អតីតរដ្ឋមន្រ្តីក្រសួងការបរទេសលោក Fumio Kishida និងលោក Sanae Takaichi អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនិងគមនាគមន៍ សុទ្ធតែជាបុគ្គលដែលមានប្រជាប្រិយភាព៕

Telegram