​ចិនបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកផ្ទុកអាវុធនុយក្លេអ៊ែរ ហោះចូល ដែនអាកាសតៃវ៉ាន់ជាថ្មី ខណៈការភ័យខ្លាចផ្ទុះសង្គ្រាមកាន់តែខ្លាំងឡើង
អន្តរជាតិ
365

អន្តរជាតិ៖ យោធាតៃវ៉ាន់ បានរាយការណ៍ថា យន្តហោះចិនចំនួន ១៩ គ្រឿងរួមទាំងយន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរ បានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន នេះបើយោងតាមក្រសួងការពារជាតិ។

សារព័ត៌មាន Sputnik បានចេញផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ថា យោងតាមក្រសួងការពារជាតិ បានឲ្យដឹងថា កោះដែលចិនបានអះអាងថាជាដែនដីរបស់ខ្លួននោះ បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក ដើម្បីព្រមានពីភាពជឿនលឿនរបស់ចិន ក៏ដូចជាការត្រួតពិនិត្យប្រព័ន្ធមីស៊ីល។ ក្រសួងបានរាយការណ៍ពីយន្តហោះចម្បាំង J-16 ចំនួន ១០ គ្រឿង និងយន្តហោះប្រយុទ្ធ Su-30 ចំនួន ៤ គ្រឿង រួមជាមួយយន្តហោះប្រឆាំងនាវាមុជទឹក។

សេចក្តីរាយការណ៍ថា យន្តហោះទម្លាក់គ្រាប់បែក H-6 ចំនួន ៤ គ្រឿងដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរក៏ស្ថិតក្នុងចំណោមយន្តហោះរបស់ចិនដែរ។ កោះតៃវ៉ាន់បានរាយការណ៍ពីការលុកលុយចុងក្រោយបង្អស់ចូលក្នុងដែនអាកាសរបស់ខ្លួនកាលពីថ្ងៃអាទិត្យ។ក្នុងនោះកាលពីសប្តាហ៍មុន ក្រសួងការពារជាតិក៏បានបានព្រមានផងដែរថា ការគំរាមកំហែងពីប្រទេសចិន កំពុងកើនឡើង។

របាយការណ៍ប្រចាំឆ្នាំថ្មីមួយដែលចេញផ្សាយដោយក្រសួងការពារជាតិតៃវ៉ាន់ បានផ្តល់ការព្រមានយ៉ាងច្បាស់ថា យោធាចិន អាចធ្វើឱ្យប្រព័ន្ធការពាររបស់ខ្លួនមិនដំណើរការ ដោយ« ការវាយប្រហារដោយអេឡិចត្រូនិក»។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា សកម្មភាព របស់ប្រទេសចិននៅថ្ងៃទី ១៥ ខែមិថុនា ពាក់ព័ន្ធនឹងយន្តហោះប្រយុទ្ធ J-16 ចំនួន ១៤ គ្រឿងនិងយន្តហោះ J-11 ចំនួន ៦ គ្រឿង ព្រមទាំងយន្តហោះទម្លាក់គ្រាប់បែក H-6 ចំនួន ៤ គ្រឿងដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរ ប្រឆាំងនាវាមុជទឹក នាវាចម្បាំងសង្គ្រាមអេឡិចត្រូនិក ។

ប្រទេសចិន ត្រូវបានគេជឿថា នឹងធ្វើសកម្មភាព បែបនេះ ជាការព្រមានមួយដល់កោះតៃវ៉ាន់ ដោយពិពណ៌នា សកម្មភាពរបស់ខ្លួនថា ចាំបាច់ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសនិងឆ្លើយតបទៅនឹងការឃុបឃិតគ្នា រវាងតៃប៉ិនិងវ៉ាស៊ីនតោន ។

ទីក្រុងប៉េកាំង បានប្តេជ្ញាសងសឹក ប្រឆាំងនឹងការយល់ព្រមលក់អាវុធលើកដំបូងដោយទីក្រុងវ៉ាស៊ីនតោន ទៅឱ្យតៃវ៉ាន់ដោយរដ្ឋបាលលោកបៃដិន កាលពី ដើមខែសីហានេះ។ ក្រសួងការបរទេសចិន បានថ្កោលទោស ចំពោះការលក់អាវុធតម្លៃ ៧៥០ លានដុល្លារអាមេរិកថា ជាការរំលោភបំពានផលប្រយោជន៍អធិបតេយ្យភាពនិងសន្តិសុខរបស់ចិន។

គោលនយោបាយផ្លូវការរបស់ទីក្រុងប៉េកាំង មានចេតនាបង្រួបបង្រួមកោះតៃវ៉ាន់ដោយសន្តិវិធីជាមួយចិនដីគោក។ អាជ្ញាធរចិនបានចូលរួមក្នុងកិច្ចចរចាជាមួយអាជ្ញាធរកោះតៃវ៉ាន់ ដើម្បីទទួលបានប្រសិទ្ធភាពនោះអស់ជាច្រើនទសវត្សមកហើយ។ កាលពី ខែកក្កដានៅក្នុងសុន្ទរកថា មួយដែលប្រារព្ធខួបលើកទី ១០០ នៃ បក្សកុម្មុយនីស្ត ចិន(CCP) ប្រធានាធិបតី ចិន លោក ស៊ី ជីនពីង បានសន្យាថានឹងបន្តការបង្រួបបង្រួមជាមួយតៃវ៉ាន់ ដែលខ្លួនចាត់ទុកថាជាផ្នែកសំខាន់មួយរបស់ចិន។

ទោះយ៉ាងណាទីក្រុងតៃប៉ិនិយាយថា ខ្លួនចង់បានការសន្ទនាជាមួយចិន ប៉ុន្តែ មិនអាចទទួលយកសំណើរបស់ទីក្រុងប៉េកាំងបានឡើយ សម្រាប់« ប្រទេសមួយប្រព័ន្ធពីរ»បាននោះទេ៕

ប្រភព៖  Sputnik ប្រែសម្រួល៖ នង ណារិន

Telegram