​រដ្ឋាភិបាលឯកភាពជាតិមីយ៉ាន់ម៉ា ប្រកាស«សង្គ្រាមការពារប្រជាជន»ប្រឆាំងនឹងរបបយោធា
អន្តរជាតិ
500

អន្តរជាតិ៖ ​បន្ទាប់ពីជ័យជម្នះដ៏ត្រចះត្រចង់ ដោយសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី នៅក្នុងការបោះឆ្នោតសកលនៅថ្ងៃទី ១ កុម្ភៈ យោធាបានដណ្តើមគ្រប់គ្រងប្រទេស ដោយចាប់​ខ្លូនមន្រ្តីជាប់ឆ្នោត ដាក់ពន្ធនាគារ និងប្រកាសដាក់ភាពអាសន្នពេញមួយឆ្នាំក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១។

រដ្ឋាភិបាលឯកភាពជាតិមីយ៉ាន់ម៉ា បានចាប់ផ្តើមប្រកាស«សង្គ្រាម​ការពារប្រជាជន» ប្រឆាំងនឹងយោធា ដែលបានគ្រប់គ្រងនៅក្នុងរដ្ឋប្រហារថ្ងៃទី​១​កុម្ភៈ ដោយអំពាវនាវឱ្យប្រជាជន« បះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ពួកភេរវករយោធា» មីយ៉ាន់ម៉ា នូវបានរាយការណ៍នៅថ្ងៃអង្គារនេះ។

នៅក្នុងសុន្ទរកថាមួយដែលត្រូវបានចាក់ផ្សាយនៅលើហ្វេសប៊ុកប្រធានាធិបតីស្តីទី លោក ឌូវ៉ា ឡា​ស៊ី ឡា (Duwa Lashi La) បានអំពាវនាវដល់កងកម្លាំងការពារ ប្រជាជនរបស់រដ្ឋាភិបាលនិរទេសខ្លួន ឱ្យធ្វើកូដកម្មលើគ្រប់សសរស្តម្ភនៃយន្តការនៃការគ្រប់គ្រងរបស់របបយោធា ព្រមទាំងការពារជីវិតរបស់ប្រជាពលរដ្ឋ គោរពតាមបញ្ជា និង គោរពក្រមសីលធម៌​​។

យោងតាម មីយ៉ាន់ម៉ា ឥឡូវនេះ ប្រជាជនមីយ៉ាន់ម៉ា ត្រូវបានគេណែនាំមិនឱ្យធ្វើដំណើរឡើយ លុះត្រាតែមានភាពចាំបាច់ ដើម្បីស្តុកទុកស្បៀងអាហារ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រ ​និងកងកម្លាំងតស៊ូស៊ីវិល ដោយជូនដំណឹងដល់ពួកគេអំពីប្រតិបត្តិការយោធាដោយរបបយោធា។

បាតុកម្មទ្រង់ទ្រាយធំបានផ្ទុះឡើងនៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងរដ្ឋប្រហារហើយភាគច្រើនត្រូវបានគេបង្ក្រាបដោយអំពើហឹង្សា។ យ៉ាងហោចណាស់មានមនុស្សចំនួន ៩៦២ នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា នេះបើយោងតាមបេសកជនពិសេសរបស់អង្គការសហប្រជាជាតិលោកស្រី Christine Schraner Burgener៕

ប្រភព៖   Sputnik   ប្រែសម្រួល៖ នង ណារិន

Telegram