ស្តេចប្រដាល់ហ្វីលីពីន លោក Manny Pacquiao ប្រកាសឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ២០២២
អន្តរជាតិ
383

អន្តរជាតិ៖ កំពូលអ្នកប្រដាល់សកលអាស៊ី និងសមាជិកព្រឹទ្ធសភា លោក Manny Pacquiao បានប្រកាសពីការប្រកួត ប្រជែងក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតី ហ្វីលីពីន នៅឆ្នាំ២០២២ ដោយបង្ហាញពី ផែនការស្នងតំណែងរបស់ប្រធានាធិបតី Rodrigo Duterte ក្រោយទទួលយកការដាក់ឈ្មោះឲ្យប្រកួតប្រជែងពីគណបក្ស PDP-Laban របស់ លោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។

លោក Pacquiao បាននិយាយនៅក្នុងព្រឹត្តិការណ៍នេះថា «ខ្ញុំទទួលយកដោយក្លាហានពីការប្រជែងនាំការឈរឈ្មោះតំណែង ប្រធានាធិបតី ហ្វីលីពីន។ យើងត្រូវការរីកចម្រើន។ ខ្ញុំត្រូវការឈ្នះភាពក្រីក្រ។ យើងត្រូវការអភិវឌ្ឍ ដើម្បីបម្រើប្រជាជនរបស់ យើង ដោយមានសុចរិតភាពសេចក្តីស្រឡាញ់ និង តម្លាភាព។ ពេលវេលាដល់ហើយ ឥឡូវនេះ។ ខ្ញុំបានត្រៀមរួចរាល់ ដើម្បី ប្រឈម នឹងភាពជាអ្នកដឹកនាំ»។

កាលពីប៉ុន្មានសប្តាហ៍មុន លោក ប្រធានាធិបតី ហ្វីលីពីន Rodrigo Duterte ក៏បានប្រកាសពីការឈរឈ្មោះប្រកួត ប្រជែងតំណែង អនុប្រធានាធិបតី ដោយសារលោកបានកំពុងកាន់តំណែងមួយអាណត្តិ ហើយដូច្នេះលោកមិនអាចឈ្មោះ ប្រធានាធិបតី ទៀតទេ។

ការប្រកាសជាផ្លូវការនេះ ក្រោយពេលមានដំណឹងលេចឮជាបន្តបន្ទាប់ពីការប្រកួតប្រជែងតំណែង ប្រធានាធិបតី ហ្វីលីពីន របស់ Manny សម្រាប់ឆ្នាំ២០២២ខាងមុខ ប៉ុន្តែលោកមិនធ្លាប់និយាយផ្ទាល់មាត់ ឬ ប្រកាសជាផ្លូវការឡើយ។ យ៉ាងណាពេលនេះ លោកបានប្រកាសជាផ្លូវការហើយ បន្ទាប់ពីប្រកួតចុងក្រោយកាលពីខែមុន ចាញ់កីឡាករ Yordenis Ugas។

លោក Rodrigo Duterte និង Manny Pacquiao ស្ថិតនៅក្នុងនៅគណបក្ស PDP-Laban ជាមួយគ្នា ហើយទទួល បានការគាំទ្រច្រើនពីសមាជិកបក្ស។ ជាពិសេសប្រជាជនហ្វីលីពីនក៏ ស្រឡាញ់បុរស ខ្លាំង ទាំង ពីរ នេះ ដែរ៕

ប្រភព៖ Bangkok Post

Telegram