យ៉ាងហោចណាស់មនុស្ស ២៨ នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់រថយន្តក្រុង បើកធ្លាក់ជំរាលភ្នំ នៅនេប៉ាល់
អន្តរជាតិ
376

អន្តរជាតិ៖ មនុស្សយ៉ាងតិច ២៨ នាក់បានស្លាប់ និងជាង ១២នាក់ទៀតរងរបួស បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានក្រឡាប់ធ្លាក់ផ្លូវនៅតំបន់ភ្នំមួយនៅភាគពាយព្យនៃប្រទេសនេប៉ាល់។ នេះបើយោងតាមការចេញដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។

មន្រ្តីស្រុកលោក Rom Bahadur Mahat បាននិយាយថាគ្រោះថ្នាក់នៅតំបន់ Mugu ដែលដាច់ស្រយាលនេះបានកើតឡើងកាលពីថ្ងៃអង្គារវេលាម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់ម៉ោងក្នុងស្រុក (ម៉ោង ០៦ និង ៤៥ នាទី GMT) បន្ទាប់ពីមានការបែកកង់មុខ។ លោក Mahat បាននិយាយថា« គ្រោះថ្នាក់នេះបានសម្លាប់មនុស្ស ២៨ នាក់ហើយ »។

ប៉ូលីសនេប៉ាល់ បានចាប់ធ្វើការស៊ើបអង្កេត ដើម្បីរកមូលហេតុនៃគ្រោះថ្នាក់។ ពួកគេនិយាយថា អ្នកដំណើរជាច្រើននាក់ នៅលើ រថយន្តប្រហែលធ្វើដំណើរទៅផ្ទះបន្ទាប់ពីប្រារព្ធពិធីបុណ្យ សាសនា Dashain ចប់ ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍តែងកើតមានញឹកញាប់នៅក្នុងប្រទេស នេប៉ាល់ ដែលបណ្តាលឲ្យមនុស្សជាង ២៥០០ នាក់បានស្លាប់ នៅក្នុងឆ្នាំ ២០១៩ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល៕

ប្រភព៖ ​Al Jazeera

Telegram