អាមេរិកនិងអ៊ីស្រាអែល ព្រមានប្រើ​កម្លាំងលើអ៊ីរ៉ង់ ប្រសិនបើការទូតបរាជ័យលើកម្មវិធីនុយក្លេអ៊ែរ
អន្តរជាតិ
380

វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃពុធថា ខ្លួនអាចប្រើកម្លាំង ប្រសិនបើការទូតបរាជ័យលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ជាងការព្រមានរបស់អ៊ីស្រាអែល ខណៈដែលការចរចាជាមួយអ៊ីរ៉ង់ នៅតែស្ថិតក្នុងភាពជាប់គាំង។

បើតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះថា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានធ្វើការចរចាត្រីភាគី​ជាមួយមន្ត្រីការទូតកំពូល​ៗ របស់អ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម ដែលជាសម្ព័ន្ធមិត្តអាមេរិក ដែលបានបង្កើតទំនាក់ទំនងកាលពីឆ្នាំមុន ចំពេលមានការព្រួយបារម្ភរួមគ្នាអំពីទីក្រុងតេអេរ៉ង់។

លោក Blinken បានបន្តការផ្តល់ជូនរបស់រដ្ឋបាលបៃដិន ដើម្បីបញ្ចូលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ​២០១៥ ឡើងវិញដែលត្រូវបានទម្លាក់ដោយអតីតប្រធានាធិបតី ដូ ណាល់ត្រាំ ដែលអ៊ីរ៉ង់បានកាត់បន្ថយសកម្មភាពនុយក្លេអ៊ែរយ៉ាងខ្លាំងជាថ្នូរនឹងការសន្យា​នៃការបន្ធូរបន្ថយទណ្ឌកម្ម។

លោក Blinken បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីក្រុងវ៉ាស៊ីនតោនថា« យើងរួបរួមគ្នានៅក្នុងសំណើដែលអ៊ីរ៉ង់មិនអាចត្រូវបានអនុញ្ញាតឱ្យទទួលបានអាវុធនុយក្លេអ៊ែរ»។ លោកបានព្រមានថា« យើងបានត្រៀមខ្លួនដើម្បីងាកទៅរកជម្រើសផ្សេងទៀត​ ប្រសិនបើអ៊ីរ៉ង់មិនផ្លាស់ប្តូរជំហរខ្លួន»។

សូមជម្រាបថា អ៊ីរ៉ង់និងសហរដ្ឋអាមេរិក បានរៀបចំកិច្ចចរចាប្រយោលចំនួន៦លើកនៅឆ្នាំនេះ ស្តីពី ការវិលត្រឡប់ទៅរកការគោរពប្រតិបត្តិវិញ។ អ៊ីរ៉ង់បដិសេធថា ខ្លួនមិនកំពុងស្វែងរកអាវុធនុយក្លេអ៊ែរ ដែលរដ្ឋបព្វជិតមួយនេះអះអាងថា ជាសាសនាហាមឃាត់។

ប៉ុន្តែទីក្រុងតេអេរ៉ង់ជឿជាក់ថា ខ្លួនត្រូវការការពារខ្លួន ចំពោះគោលនយោបាយអរិភាព ដោយលើកឡើង​អំពីសង្គ្រាមដ៏ឃោរឃៅឆ្នាំ​១៩៨០-៨៨ ដែលត្រូវបានផ្តួចផ្តើមដោយមេដឹកនាំផ្តាច់ការសាដាមហ៊ូសេន ដោយមានការគាំទ្រពីលោកខាងលិច។

គួរបញ្ជាក់ថា អ៊ីរ៉ង់ បាននិយាយម្តងហើយម្តងទៀតថា ខ្លួនបានត្រៀមខ្លួនជាស្រេច ដើម្បីបន្តកិច្ចចរចាឡើងវិញ ក្នុងពេលឆាប់ៗនេះ ប៉ុន្តែមិនទាន់មានកាលបរិច្ឆេទណាមួយត្រូវបានប្រកាសនៅឡើយនោះទេ៕

ប្រភព៖  Bangkok Post

Telegram