សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បង្ហាញ​ឈ្មោះ​គ្រូ​បង្វឹក​ ៥​រូប និង​កីឡាករ​ ១៥រូប​ត្រៀមស៊ីហ្គេម ២០២១

ប្រដាល់​​៖​ ឯកឧត្តម តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កីឡាប្រដាល់​គុន​ខ្មែរ ​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណៈ​កម្ម​ការ​ជ្រើស​រើស​គ្រូ​បង្វឹក និង​កីឡាករ​របស់​ខ្លួន​យ៉ាង​ត្រឹមត្រូវ​ ក្នុង​នោះ​មាន​បេក្ខជន​ជា​ច្រើន​រូប​ឈរ​ឈ្មោះ​ រួម​ទាំង​អតីត​គ្រូ​បង្វឹក​ ២​រូប​ក្រុម​ជម្រើស​ជាតិ​២០២០​។​

​ឯកឧត្ដម​ប្រធាន​បាន​បន្ត​ថា គណៈកម្មការ​ជ្រើសរើស​គ្រូ​បង្វឹក និង​កីឡាករ និង​រូប​ឯកឧត្ដម​ជា​ប្រធាន​ក៏បាន​សម្រេច​ជ្រើសរើស​គ្រូបង្វឹក ​៥​រូប​ត្រៀម​ហ្វឹកហាត់​កីឡា​គុន​ខ្មែរ​ ចូលរួម​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម ២០២១​ លើក​ទី​៣១​ នៅ​ប្រទេស​វៀតណាម ​រួមមាន​លោកគ្រូ ហេង ប៊ុន​ឃីម, លោកគ្រូ​ជំនួយ សេន ប៊ុន​ថេ​ន, លោកគ្រូ​ជំនួយ ស៊ី​វុត្ថា, ក្រុម​ជម្រើសជាតិ​ថ្នាល ២០២០ លោកគ្រូ​ជំនួយ ឡៅ ស៊ី​ណាត និង​លោកគ្រូ​ជំនួយ​អតីត​មេដាយមាសស៊ីហ្គេម ឃុន ឌី​ម៉ា​។ ​ឯកឧត្តម តែម ម៉ឺន​ បាន​បន្ថែមទៀតថា កីឡាករ​គុន​ខ្មែរ​មាន ​១៥​រូប​ដូចជាកីឡាករ ភុ​ន ពិ​សិត ប្រកួត​ប្រភេទ​ទម្ងន់ ​៤៥​គីឡូក្រាម, ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ​២០២០ កីឡាករ សៃ​នី សៃ​ណេ​ត ប្រកួត​ប្រភេទ​ទម្ងន់​ ៤៨​គីឡូក្រាម, ម្ចាស់​មេដាយប្រាក់​ជើងឯក​ថ្នាក់ជាតិ​២០២០ កីឡាករ ខាំ ខ្លា​នាង ប្រកួត​ប្រភេទ​ទម្ងន់​ ៥១​​គីឡូក្រាម, ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ​២០២០ កីឡាករ រិ​ន ដា​វីត ប្រកួត​ប្រភេទ​ទម្ងន់ ​៥៤​គីឡូក្រាម, ក្រុម​ជម្រើសជាតិ​ថ្នាល ២០២០ កីឡាករ កាន់ ម៉េង​ហុង ប្រកួត​ប្រភេទ​ទម្ងន់ ​៥៤គីឡូក្រាម, ម្ចាស់​មេដាយសំរឹទ្ធ​ជើងឯក​ថ្នាក់ជាតិ​២០២០ និង​កីឡាករ ប៊ុន គ​ន្ធា ប្រកួត​ប្រភេទ​ទម្ងន់ ​៥៧​​គីឡូក្រាម, ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ​២០២០ និង​ក្រុម​ជម្រើសជាតិ​ថ្នាល ២០២០​។​

​កីឡាករ លី សុជាតិ ប្រកួត​ប្រភេទ​ទម្ងន់ ​៥៧​​គីឡូក្រាម, កីឡាករ​មាន​សក្តានុពល និង​កីឡាករ ឃុន បូរ៉ា ប្រកួត​ប្រភេទ​ទម្ងន់​ ៦០​​គីឡូក្រាម, ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ​២០២០ កីឡាករ សោម ពិសិដ្ឋ ប្រកួត​ប្រភេទ​ទម្ងន់ ​៦៣,៥០​​គីឡូក្រាម, ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ​២០២០ និង​កីឡាករ ប៉ោ ភា​រិ​ទ្ធ ប្រកួត​ប្រភេទ​ទម្ងន់​ ៦៣,៥០​​គីឡូក្រាម, ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ​២០២០។​ ​កីឡាករ ឡៅ ចិ​ត្ត្រា ប្រកួត​ប្រភេទ​ទម្ងន់​ ៦៧​​គីឡូក្រាម, ម្ចាស់​មេដាយសំរឹទ្ធស៊ីហ្គេមទាំង ​២​លើក កីឡាករ ប៊ុន​លន បញ្ញា ប្រកួត​ប្រភេទ​ទម្ងន់​ ៦៧​គីឡូក្រាម, ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ​២០២០ និង​កីឡាករ ឡៅ ចន្ទ្រា ប្រកួត​ប្រភេទ​ទម្ងន់​ ៧១​​គីឡូក្រាម, ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ​២០២០ និង​ម្ចាស់​មេដាយសំរឹទ្ធស៊ីហ្គេមលើ​កទី​៣០៕

Telegram