ចូលរួមអបអរសាទរ កូនខ្មែរម្នាក់ យកទង់ជាតិ ឡើងទៅដោតនៅកំពូលភ្នំ Everest តំណាងឲ្យកម្ពុជា និង ក្លឹបគុនខ្មែរ ជើងឯកពិភពលោក
យោងតាមផេកផ្លូវការរបស់ នាយកដ្ឋានព័ត៌មាន បានបង្ហោះនៅព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៣ ឲ្យបានដឹងថា ចូលរួមអបអរសាទរ ប្អូនប្រុស Yeab chandara ដែលបាននាំយកទង់ជាតិកម្ពុជា ឡើងទៅដោតកំពូលភ្នំ Everest Basecamp ដែលមានកម្ពស់៥,៣៦៤ម៉ែត្រ គឺតំណាងឲ្យកម្ពុជា និង(ក្លឹបគុនខ្មែរជើងឯកពិភពលោក)។ ហើយវាជាសក្ខីភាពក្នុងការបញ្ជាក់ថា «កម្ពុជា» មានសមត្ថភាព ស្មើមុខស្មើមាត់ដូចជាតិសាស្រ្ដដ៏ទៃដែរ អោយតែកម្ពុជារួមគ្នាសាមគ្គីគ្នា ជយោ!កម្ពុជា ៕





