តូក្យូ៖ សារព័ត៌មាន Kyodo News បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ២៧ នាក់ត្រូវបានគេភ័យខ្លាចថាបានបាត់បង់ជីវិត បន្ទាប់ពីមានអគ្គិភ័យអាគារផ្សារទំនើបមួយ នៅ ថ្ងៃសុក្រនេះ (១៧ ធ្នូ) ក្នុងទីក្រុងអូសាកា របស់ប្រទេសជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។
រូបភាពទូរទស្សន៍បានបង្ហាញ ពីក្រុម ពន្លត់អគ្គីភ័យរាប់សិបនាក់ដែលកំពុងធ្វើការនៅខាងក្នុង និងខាងក្រៅអគារប្រាំបីជាន់ បន្ទាប់ពីភ្លើងត្រូវបានពន្លត់។ ទោះបីជាយ៉ាងណាក៏ដោយ ពេល នេះ នៅ មិន ទាន់ មាន ព័ត៌មាន លម្អិត អំពី អ្វី ដែល បង្កឲ្យមានភ្លើងឆាបឆេះទេ។
មន្ត្រីនាយកដ្ឋានពន្លត់អគ្គីភ័យនៅទីក្រុងអូសាកា បានប្រាប់ AFP ថាមិនមានសញ្ញានៃអាយុជីវិតអាចត្រូវបានរកឃើញនៅក្នុងមនុស្ស២៧នាក់ក្នុងចំណោម ២៨ នាក់ដែលរងរបួសក្នុងគ្រោះអគ្គិភ័យនេះទេ ដោយជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
គួររម្លឹកថា កាលពីមួយឆ្នាំមុន បុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ពាក់ព័ន្ធនឹងករណី ភ្លើងឆេះកាលពីឆ្នាំ ២០១៩ នៅស្ទូឌីយ៉ូគំនូរជីវចលទីក្រុងក្យូតូ ដែលបានសម្លាប់មនុស្សចំនួន៣៦នាក់ ដែលជាឧក្រិដ្ឋកម្មដ៏ឃោរឃៅបំផុតរបស់ប្រទេសនេះក្នុងរយៈពេលជាច្រើនទសវត្សរ៍៕
ប្រភព៖ Channel News Asia