រុស្ស៊ី បញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ល្បាតពីលើអាកាស លើប្រទេសបេឡារុស ខណៈ ភាពតានតឹង កាន់តែកើនឡើង
អន្តរជាតិ
364

អន្តរជាតិ៖ យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់រុស្ស៊ី បានចាប់ផ្តើមបេសកកម្មអនុវត្តគោលដៅនៅមាត់ទ្វារអឺរ៉ុប។ ទីក្រុងមូស្គូ បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកទៅក្នុងបេសកកម្ម«អនុវត្ត» រយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ បានល្បាតពីលើអាកាស លើប្រទេសបេឡារុស។ វិធានការនេះពង្រឹងទំនាក់ទំនងការពារជាតិដ៏ជិតស្និទ្ធរវាងសម្ព័ន្ធមិត្តទាំងពីរ ខណៈដែលភាពតានតឹងជាមួយលោកខាងលិចកាន់តែកើនឡើង។

បើតាមសារព័ត៌មាន Express ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យ ថា យន្តហោះ Tu-22M3 ចំនួនពីរគ្រឿងបានហោះហើរក្នុងបេសកកម្មរយៈពេល៤ ម៉ោងដើម្បី «អនុវត្តការងាររួមគ្នាជាមួយកងទ័ពអាកាស និងការពារដែនអាកាសបេឡារុស្ស»។ ក្នុងនោះ បេឡារុស្ស បានបញ្ជូនយន្តហោះចម្បាំង Su-30 របស់ខ្លួន ដើម្បីដើរតួជាអ្នកអមការពារយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី ។ ទីក្រុងម៉ូស្គូ បានផ្គត់ផ្គង់ដល់សម្ព័ន្ធមិត្តរបស់ខ្លួនជាមួយនឹងយន្តហោះចម្បាំងទាំងនេះផងដែរ។

ការបញ្ជូនយន្តហោះនេះកើតឡើង ចំពេល មាន ការ ព្រួយ បារម្ភ ចំពោះ អធិបតេយ្យភាព អ៊ុយក្រែន បន្ទាប់ ពី ការ បង្កើត ទ័ព រុស្ស៊ី នៅ ជិត ព្រំដែន។ ទីក្រុង កៀវ បាន បង្កើន ការ ភ័យ ខ្លាច នៃ ការ ឈ្លានពាន ដែល អាច កើត មាន ក្នុង ឆ្នាំ២០២២ខាងមុខនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ បានបដិសេធផែនការសម្រាប់ការវាយប្រហារលើអ៊ុយក្រែន ។

អ៊ុយក្រែន ចង់ឱ្យលោកខាងលិចផ្តល់ការធានាសន្តិសុខ ទោះបីជាទាំងនេះមិនរាប់បញ្ចូល ការពង្រីករបស់ណាតូទៅក្នុងអ៊ុយក្រែន និងការដាក់ពង្រាយអាវុធរបស់សម្ព័ន្ធភាពនៅទីនោះក៏ដោយ។ ដំណឹងនេះកើតឡើងបន្ទាប់ពីសហភាពអឺរ៉ុប បានចោទប្រកាន់ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko ពីការលើកទឹកចិត្តឱ្យមានការឆ្លងកាត់ព្រំដែនខុសច្បាប់ទៅកាន់ប្រទេសជិតខាងប៉ូឡូញ។

សូមរម្លឹកថា បណ្តាប្រទេសប្រជាធិបតេយ្យដែលមានជាងគេលើពិភពលោក G7 បានព្រមានថា រុស្ស៊ីនឹងត្រូវប្រឈមមុខនឹងផលវិបាក និងការខាតបង់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យបើកការវាយប្រហារណាមួយលើប្រទេសអ៊ុយក្រែន។

បន្ថែមពីនេះ អ៊ុយក្រែនគឺជាចំណុចកណ្តាលនៃវិបត្តិនៅក្នុងទំនាក់ទំនងបូព៌ា-ខាងលិច ខណៈដែលពួកគេបានចោទប្រកាន់រុស្ស៊ីថា បានប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់ ដើម្បីត្រៀមសម្រាប់ការវាយលុកយោធាទ្រង់ទ្រាយធំដែលអាចកើតមាន។ លើសពីនេះទៅទៀត បើតាមចារកម្មរបស់សហរដ្ឋអាមេរិក រុស្ស៊ីមានផែនការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន នៅដើមឆ្នាំ២០២២ខាងមុខនេះ តាមរយៈការដាក់ពង្រាយកងទ័ពយ៉ាងហោច ១៧៥,០០០នាក់។

គួរបញ្ជាក់ថា ភាពតានតឹងកំពុងកើនឡើង ចំពេលដែលអឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងតែដាក់បន្ទុក និងចោទប្រកាន់រុស្ស៊ីយ៉ាងខ្លាំង ជុំវិញស្ថានការណ៍តានតឹងជាមួយអ៊ុយក្រែន ដែលត្រូវបានគេមើលឃើញថា បាននិងកំពុងធ្វើឲ្យអឺរ៉ុបទាំងមូល ត្រូវប្រឈមមុខជាមួយរុស្ស៊ីដោយផ្ទាល់ ដែលជាប្រទេសមានយោធាខ្លាំងបំផុតលំដាប់លេខ ២ នៅលើពិភពលោក៕

ប្រភព៖ Express

Telegram