ប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៉ូន ជេអ៊ីន ប្តេជ្ញាប្រើពេលចុងក្រោយក្នុងតំណែងប្រធានាធិបតី ត្រួសត្រាយផ្លូវទូតជាមួយកូរ៉េខាងជើង
អន្តរជាតិ
290

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជេអ៊ីន(Moon Jae-in) បានប្តេជ្ញាកាលពីថ្ងៃចន្ទថា នឹងប្រើរយៈពេលប៉ុន្មានខែចុងក្រោយរបស់លោកនៅក្នុងតំណែង ប្រធានាធិបតី ដើម្បីត្រួសត្រាយផ្លូវទូតជាមួយកូរ៉េខាងជើង ទោះបីជាទីក្រុងព្យុងយ៉ាង មើលរំលងបំណងរបស់លោកម៉ូន ដើម្បីប្រកាសសន្តិភាពរវាងភាគីកូរ៉េទាំងពីរក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។

លោក ម៉ូន បានថ្លែងក្នុងថ្ងៃចូលឆ្នាំសកលថារដ្ឋាភិបាល លោកនឹងបន្តភាពប្រក្រតីក្នុងទំនាក់ទំនងអន្តរកូរ៉េ និងជំហានបង្អាប់គ្នាដែលផ្ទុយនឹងគោលការណ៍សន្តិភាព។ «លោកក៏សង្ឃឹមថា រដ្ឋាភិបាលអាណត្តិបន្តបន្ទាប់នឹងរក្សាកិច្ចចរចានេះបន្ត នៅក្នុងរដ្ឋបាលបន្ទាប់ផងដែរ »។

គួរបញ្ជាក់ថា ចំពោះសេចក្ដីថ្លែងការណ៍របស់លោកម៉ូន មិនមានការឆ្លើយតបណាមួយពីមេដឹកនាំកូរ៉េខាងជើងឡើយ ជុំវិញកាប្រកាសជាផ្លូវការនូវ ការបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០ដល់១៩៥៣ ឬ ការរំលាយកម្មវិធីអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកឡើយ។

សូមរំឭកថា លោកម៉ូន ជេអ៊ីន បានចូលរួមកិច្ចប្រជុំកំពូលប៉ុន្មានដងដែរជាមួយលោក គីមចុងអ៊ុន រួមមាននៅទីក្រុងព្យុងយ៉ាង ឆ្នាំ២០១៨និង២០១៩ មុនពេលកិច្ចចរចារចម្រូងចម្រាស់ ពាក់ព័ន្ធការទាមទារឱ្យរំលាយកម្មវីធីនុយក្លេអ៊ែរពីសំណាក់សហគមន៍អន្តរជាតិ។ ចំណែកឯទីក្រុងព្យុងយ៉ាង ទាមទារឱ្យអាមេរិកនិងសហគមន៍អន្តរជាតិដកទណ្ឌកម្ម ហើយបញ្ឈប់«គោលនយោបាយអរិភាព»៕

ប្រភព៖ Reuters

Telegram