អន្តរជាតិ៖ នាយករដ្ឋមន្ត្រី ថៃ ដែល ត្រូវ បាន បណ្តេញ ចេញ ពី តំណែង លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន ប្រកាស ពី ផែនការ បញ្ចប់ ការ និរទេស ខ្លួន នៅ ក្រៅ ប្រទេស ហើយ វិល ត្រឡប់ មក កាន់ ប្រទេស ថៃ វិញ ដើម្បី បម្រើប្រជាជន និង ប្រទេស ជាតិ ក្នុង ឆ្នាំ ២០២២ នេះ ។
បើតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ការ ថ្លែង របស់ អតីតនាយករដ្ឋមន្ត្រីដែលកំពុងរត់គេចខ្លួននេះ បាន ធ្វើ ឡើង កាលពី ថ្ងៃ អង្គារ ទី ៤ ខែមករា ឆ្នាំ ២០២២ អំឡុង វេទិកាមួយ ឈ្មោះ ថា CARE Clubhouse x CARE Talk on Youtube ដែល លោក ប្រើ ឈ្មោះ ថា Tony Woodsome ខណៈដែលបច្ចុប្បន្ន លោក កំពុង រស់នៅ និរទេស ក្នុង ក្រុង ឌូ បៃ ប្រទេស អា រ៉ាប់ រួម ។
លោក ថ្លែង ថា ក្នុង ឆ្នាំ ២០២២ លោក បាន ជំរុញ ប្រជាជន ថៃ ឲ្យ ប្រែក្លាយ ការ អត់ធ្មត់ របស់ពួកគេ ទៅជា ភាពរឹងមាំ និង រៀបចំ ខ្លួន ឲ្យ បាន រួចរាល់ ។
លោក ក៏ បង្ហាញ ពី បំណងប្រាថ្នា ផង ដែរ ដោយលោកបាននិយាយថា លោក ចង់ មើលថែ ចៅ របស់ គាត់ សម្រាប់ ជីវិត នៅ សេសសល់ ។ « មិន ថា នរណា នៅ ក្នុង រដ្ឋាភិបាល ទេ ខ្ញុំ បាន ត្រៀម ដើម្បី ជួយ រដ្ឋាភិបាល ដោះស្រាយ បញ្ហា ដោយ មិន គិត កម្រៃ ។ ខ្ញុំ ចង់ ផ្តល់ ការ បង្រៀន ហើយ កាហ្វេ ទឹកកក មួយ កែវ នឹង គ្រប់គ្រាន់ សម្រាប់ ខ្ញុំ និង លោក ចង់ ឲ្យ អ្នកមាន ថៃ ចូលរួម ចំណែក ក្នុង ការ ជួយ ដល់ ការ ចាប់ផ្តើម អាជីវកម្ម »។
លោក ថាក់ស៊ីន ដែលបានភៀសខ្លួនចេញពីប្រទេសកាលពីឆ្នាំ ២០០៨ មិនយូរប៉ុន្មានមុនពេលត្រូវបានកាត់ទោស ដោយតុលាការកំពូល ពីបទរំលោភសិទ្ធិអំណាចទាក់ទងនឹងកិច្ចព្រមព្រៀងទិញដីនោះ បានទទូចថា លោក នឹងត្រឡប់មកវិញ «ដោយសន្តិភាព»។ «ខ្ញុំ សូម និយាយ ថា ការ វិល ត្រឡប់ របស់ ខ្ញុំ នឹង មិន មាន បញ្ហា សម្រាប់ ប្រជាជន ថៃ ទេ គឺ មាន តែ ផល ប្រយោជន៍»។
លោក ក៏បន្ថែម ថា «ខ្ញុំ សង្ឃឹមថា ខ្ញុំ អាច ក្លាយជា កាដូរ ឆ្នាំ ថ្មី ២០២២ សម្រាប់ ប្រជាជន ថៃ ដោយ ធ្វើការ សម្រាប់ ពួក គេ និង ប្រទេស ជាតិ នៅ ពេល ខ្ញុំ ត្រឡប់ មក វិញ » ។
លោកស្រី Tipanan Sirichana អតីត អ្នកនាំពាក្យ របស់ គណបក្ស Palang Pracharath ដែល បច្ចុប្បន្ន បម្រើ ការ នៅ លេខាធិការដ្ឋាន នាយក រដ្ឋមន្ត្រី ជឿជាក់ ថា ការ សន្យា វិល ត្រឡប់ មក វិញ របស់ លោក ថា ក់ ស៊ី ន មាន គោលបំណង បិទ បាំង ការ ចោទប្រកាន់ ដែល ថា លោក បាន ប្រើប្រាស់ ឥទ្ធិពល លើ គណបក្ស នយោបាយ ដោយ បំពាន ច្បាប់ ។
លោកស្រី និយាយ ថា « ជា ការ ពិត ណាស់ ភាព ស្ងប់ស្ងាត់ របស់ លោក អាច នឹង ជួយ ច្រើន ជាង នេះ ប្រ សិន ប្រទេស ជាតិ ស្ថិត ក្នុង សន្តិភាព ។ ប្រសិនជា លោក ចង់ ធ្វើខ្លួន ជា កាដូរ ឆ្នាំ ថ្មី សម្រាប់ ប្រជាជន ថៃ លោក គួរ វិល ត្រឡប់ មក ប្រទេស វិញ និង ចូលរួម ដំណើរការ យុត្តិធម៌ ។ នេះ ជា វិធី ដ៏ លឿន បំផុត សម្រាប់ លោក វិល ត្រឡប់ មក ប្រទេស វិញ »៕
ប្រភព៖ Bangkok Post