ហ្វីលីពីន៖ ប្រទេសហ្វីលីពីន បានរាយការណ៍យ៉ាងហោចណាស់២១,៨១៩ករណីនៃ ការឆ្លងកូវីដ១៩ថ្មី ដែលបង្កើនអត្រាវិជ្ជមានរបស់ប្រទេសដល់កម្រិតខ្ពស់ មួយផ្សេងទៀតគឺ ៤០ ភាគរយ ក្នុងចំណោមការធ្វើតេស្តចំនួន៧០,០៤៩ ដែលបានធ្វើឡើង ខណៈដែល ប្រធានាធិបតី លោក Rodrigo Duterte បាន បញ្ជាឱ្យចាប់ខ្លួនមនុស្សដែលមិនបានចាក់វ៉ាក់សាំង នឹងបំពានលើវិធានការឲ្យស្នាក់នៅក្នុងផ្ទះ។
បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា វិធានការនេះ ក្នុងគោលបំណងទប់ស្កាត់ករណី«ឆ្លងរហ័ស» ដែលជំរុញដោយវ៉ារ្យ៉ង់ Omicron នៃមេរោគឆ្លង។ ជាមួយនឹងចំនួនអ្នកឆ្លងចុងក្រោយបំផុតកាលពីថ្ងៃសុក្រ ប្រទេសនេះឈានដល់អត្រាវិជ្ជមានខ្ពស់បំផុតសម្រាប់រយៈពេលបីថ្ងៃជាប់គ្នា ខណៈដែលករណីសរុបចាប់តាំងពីជំងឺរាតត្បាតឈានដល់បីលាននាក់។ នៅថ្ងៃទី១ ខែមករា មានករណីថ្មីចំនួន៣,៦១៧ត្រូវបានរាយការណ៍។
ឥឡូវនេះមានករណីសកម្មចំនួន៧៧,៣៦៩ ត្រូវបានកត់ត្រាជាផ្លូវការនៅក្នុងប្រទេស ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ១៧ ខែតុលា។ ទន្ទឹមនឹងនោះ អ្នកស្លាប់ថ្មីចំនួន១២៩នាក់ត្រូវបានរាយការណ៍ដែលនាំឱ្យចំនួនអ្នកស្លាប់ជាផ្លូវការដល់ ៥១,៨៧១ ទោះបីជាចំនួនអ្នកស្លាប់ពិតប្រាកដអាចខ្ពស់ជាងនេះក៏ដោយ។
មន្ត្រីសុខាភិបាល និងអ្នកជំនាញឯករាជ្យបានព្រមានរួចហើយថា ការឆ្លងត្រូវបាន ព្យាករណ៍ថានឹងកើនឡើងបន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ហើយនឹងឈានដល់កម្រិតកំពូលនៅចុងខែនេះ។
ការកើនឡើងភ្លាមៗនៃករណីបានជំរុញឱ្យលោក Duterte ចេញបញ្ជាកាលពីថ្ងៃព្រហស្បតិ៍ ឱ្យចាប់ខ្លួនមនុស្សដែលមិនបានទទួលថ្នាំបង្ការ និង បំពានលើបទបញ្ជាឲ្យស្នាក់នៅផ្ទះ ។
គួរបញ្ជាក់ថា ការចាក់ វ៉ាក់សាំងកូវីដ១៩ គឺធ្វើឡើងដោយស្ម័គ្រចិត្តនៅក្នុងប្រទេសដែលមានប្រជាជនចំនួន១១០លាននាក់ ហើយរហូតមកដល់ពេលនេះមានតិចជាងពាក់កណ្តាលនៃចំនួនប្រជាជនដែលបាន ចាក់វ៉ាក់សាំង ។
លោក Duterte បាននិយាយថា លោក«រន្ធត់ចិត្ត» ចំពោះប្រជាជនហ្វីលីពីនដ៏ច្រើនដែលមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ។
លោកបានបន្ថែមថា«ប្រសិនបើអ្នកមិនទទួលការវ៉ាក់សាំង ទេ នោះអ្នកធ្វើឱ្យមនុស្សគ្រប់គ្នាស្ថិតក្នុងគ្រោះថ្នាក់»ដោយវីរុស «កំពុងរាលដាលនៅក្នុងសហគមន៍របស់យើងនៅក្នុងប្រទេសរបស់យើងនិងនៅលើពិភពលោក»។
សូមរម្លឹកថា លោក Duterte ធ្លាប់បានគំរាមចាប់ខ្លួនអ្នកដែលបំពានលើវិធានការបិទខ្ទប់ របស់ប្រទេស ហើយ បានព្រមានអ្នកដែល មិនទទួលការចាក់វ៉ាក់សាំង ថា ពួកគេនឹងជាប់គុក ចំពេលមានការឆ្លងនៃវ៉ារ៉្យង់ ដែលតា កាលពីឆ្នាំមុន៕
ប្រភព៖ Al Jazeera