ផ្តាច់ជីវិតមនុស្ស១០នាក់ និងរបួស៣២នាក់ ក្នុងករណីបាក់ផ្ទាំងថ្មដ៏ធំមួយ​ នៅប្រេស៊ីល
អន្តរជាតិ
192

ប្រេស៊ីល៖ ក្រុមអ្នកជួយសង្គ្រោះ បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សចំនួន១០ នាក់ បានស្លាប់ និងមនុស្ស ៣២ នាក់ ផ្សេង ទៀត បាន រង របួស ក្នុងករណីបាក់ផ្ទាំងថ្មជ្រលងភ្នំ បានដួលរលំ លើទូកទេសចរណ៍ ដែលទៅទស្សនាទឹកធ្លាក់មួយនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

វីដេអូ ដែល បាន បង្ហោះ លើ បណ្តាញ សង្គម បាន បង្ហាញ អ្នក ទេសចរ ស្រែក ឆោឡោ ខណៈ ដុំ ថ្ម បាន បុក លើ ទូក និង ធ្លាក់ ចូលក្នុង ទឹក។ យ៉ាងហោច ណាស់ ទូក មួយ បាន លិច ខណៈ ខ្លះ ទៀត បាន ខ្លួន បាត់ ។

អាជ្ញាធរ ប្រេ ស៊ី ល បញ្ជាក់ អំពី ឧប្បត្តិហេតុ ដែល កើតឡើង នៅ បឹង Furnas ស្ថិត ក្នុង ទីក្រុង Capitolia រដ្ឋ Minas Gerais កាលពី ថ្ងៃ ទី ៨ ខែមករា ឆ្នាំ ២០២២ បន្ទាប់ពីមានភ្លៀងជាច្រើនថ្ងៃ។ បឹង Furnas ត្រូវ បាន បង្កើត ឡើង ក្នុង ឆ្នាំ ២៩៥៨ ដោយ បាន ភ្ជាប់ ជាមួយនឹង ការ អភិវឌ្ឍន៍ រោងចក្រ វា រី អគ្គិសនី ។

មន្ត្រីពន្លត់អគ្គីភ័យក្នុងតំបន់ បានប្រាប់អ្នកយកព័ត៌មានថា អ្នកមុជទឹក បានស្រង់សាកសព៣នាក់ទៀតចេញពីបឹងកាលពីថ្ងៃអាទិត្យ ដោយបានបង្កើនចំនួនអ្នកស្លាប់ដល់ទៅ១០នាក់។

គួរបញ្ជាក់ថា តំបន់ នេះ បាន រង ភ្លៀង ធ្លាក់ ខ្លាំង រយៈពេល ពីរ សប្តាហ៍ ដែលធ្វើឲ្យផ្ទាំងថ្មបាក់រលំ ចំលើទូកទេសចរ ចំនួនបីគ្រឿងកាល ពី ថ្ងៃ សៅរ៍ ។ អ្នកទេសចរប្រហែល៣២នាក់បានរងរបួសដោយសារការធ្លាក់ផ្ទាំងថ្ម ក្នុងនោះមាន ៩ នាក់ កំពុង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ។ ពេល នេះ អាជ្ញាធរ កំពុង ព្យាយាម កំណត់ អត្តសញ្ញាណ អ្នក ស្លាប់ផងដែរ៕

ប្រភព៖ Reuters

Telegram