ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK បានបង្ហោះនៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ នេះឲ្យដឹងថា៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបង្ហាញឈ្មោះគ្រូបង្វឹក ៥រូប និងកីឡាករ ១៥រូបត្រៀមស៊ីហ្គេម ២០២១ ។
ផេក TVK បានស្រង់ប្រសាសន៍របស់ ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានឲ្យដឹងថា គ្រូបង្វឹកក្រុមជម្រើសជាតិ កីឡាប្រដាល់គុនខ្មែរ ត្រូវបានជ្រើសរើស ដោយគណៈកម្មការ ជ្រើសរើស គ្រូបង្វឹក និងកីឡាកររបស់ខ្លួនយ៉ាងត្រឹមត្រូវ ក្នុងនោះមានបេក្ខជន ជាច្រើនរូបឈរឈ្មោះ រួមទាំងអតីត គ្រូបង្វឹក ២រូបក្រុមជម្រើសជាតិ ២០២០។
ឯកឧត្ដម ប្រធានបានបន្តថា គណៈកម្មការជ្រើសរើស គ្រូបង្វឹក និងកីឡាករ និង ឯកឧត្ដម ជាប្រធាន ក៏បានសម្រេចជ្រើសរើស គ្រូបង្វឹក ៥រូបត្រៀមហ្វឹកហាត់ កីឡាគុនខ្មែរ ចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២១ លើកទី៣១ នៅប្រទេស វៀតណាម រួមមានលោកគ្រូ ហេង ប៊ុនឃីម, លោកគ្រូ ជំនួយ សេន ប៊ុនថេន, លោកគ្រូជំនួយ ស៊ីវុត្ថា, ក្រុមជម្រើសជាតិថ្នាល ២០២០ លោកគ្រូជំនួយ ឡៅ ស៊ីណាត និងលោកគ្រូជំនួយ អតីតមេដាយមាស ស៊ីហ្គេម ឃុន ឌីម៉ា។
ឯកឧត្តម តែម ម៉ឺន បានបន្ថែមទៀតថា កីឡាករ គុនខ្មែរមាន ១៥រូប ដូចជាកីឡាករ ភុន ពិសិត ប្រកួតប្រភេទ ទម្ងន់ ៤៥គីឡូក្រាម, ម្ចាស់មេដាយមាសជើងឯក ថ្នាក់ជាតិ២០២០ កីឡាករ សៃនី សៃណេត ប្រកួតប្រភេទទម្ងន់ ៤៨គីឡូក្រាម, ម្ចាស់មេដាយប្រាក់ជើងឯកថ្នាក់ជាតិ២០២០ កីឡាករ ខាំ ខ្លានាង ប្រកួតប្រភេទទម្ងន់ ៥១គីឡូក្រាម, ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ កីឡាករ រិន ដាវីត ប្រកួតប្រភេទទម្ងន់ ៥៤គីឡូក្រាម, ក្រុមជម្រើសជាតិថ្នាល ២០២០ កីឡាករ កាន់ ម៉េងហុង ប្រកួតប្រភេទទម្ងន់ ៥៤គីឡូក្រាម, ម្ចាស់មេដាយសំរឹទ្ធជើងឯកថ្នាក់ជាតិ២០២០ និងកីឡាករ ប៊ុន គន្ធា ប្រកួតប្រភេទទម្ងន់ ៥៧គីឡូក្រាម, ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ និងក្រុមជម្រើសជាតិថ្នាល ២០២០។
កីឡាករ លី សុជាតិ ប្រកួត ប្រភេទទម្ងន់ ៥៧គីឡូក្រាម, កីឡាករ មានសក្តានុពល និងកីឡាករ ឃុន បូរ៉ា ប្រកួត ប្រភេទទម្ងន់ ៦០គីឡូក្រាម, ម្ចាស់មេដាយមាសជើងឯក ថ្នាក់ជាតិ២០២០ កីឡាករ សោម ពិសិដ្ឋ ប្រកួត ប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម, ម្ចាស់មេដាយមាស ជើងឯកថ្នាក់ជាតិ២០២០ និងកីឡាករ ប៉ោ ភារិទ្ធ ប្រកួតប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម, ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០។ កីឡាករ ឡៅ ចិត្ត្រា ប្រកួតប្រភេទទម្ងន់ ៦៧គីឡូក្រាម, ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមទាំង ២លើក កីឡាករ ប៊ុនលន បញ្ញា ប្រកួតប្រភេទទម្ងន់ ៦៧គីឡូក្រាម, ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ និងកីឡាករ ឡៅ ចន្ទ្រា ប្រកួតប្រភេទទម្ងន់ ៧១គីឡូក្រាម, ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ និងម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមលើកទី៣០៕