នីហ្សេរីយ៉ា ៖ បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ឈ្មោះ Azubuike ធ្លាប់បាន សន្យា នឹង ឪពុក របស់ គាត់ ថា នឹង ទិញ រថយន្ត មួយ ឲ្យ គាត់ នៅ ថ្ងៃ ណា មួយ។ តែចុងក្រោយ ឪពុកចំណាស់របស់គាត់ក៏បានស្លាប់ ។
ដើម្បីបំពេញបំណងចុងក្រោយរបស់ឪពុក បុរសជាកូនរូបនោះ បានទិញរថយន្តស៊េរីទំនើប BMW មួយគ្រឿង ស៊េរីថ្មី ដែលមានតម្លៃខ្ទង់៨ ម៉ឺនដុល្លារ តាមការសន្យា តែលើកនេះមិនមែនទិញឲ្យឪពុកជិះទេ គឺទិញមកធ្វើជាមឈូស សម្រាប់ដាក់សពឪពុក កប់ទៅវិញ តែធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅទីបញ្ចុះសពក្នុងស្រុកមួយ ភូមិដាច់ស្រយាលនៃ Ihiala ប្រទេសនីហ្សេរីយ៉ា ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានឥណ្ឌា ។
សពឪពុករបស់គាត់ និងរថយន្តដ៍ថ្មីសន្លាងនេះ ត្រូវបាន ទម្លាក់ចូលទៅក្នុងផ្នូរ ដ៏ធំប្រាំមួយហ្វីត ដែលជីកដោយដៃ ហើយបើតាមអ្នកស្រុក រថយន្តBMW ត្រូវបានបំពាក់ដោយរបស់ម្យ៉ាង ដែលអ្នកស្រុកជឿថា អាចជួយឪពុកស្វែងរកផ្លូវទៅកាន់ឋានសួគ៌ ឬក៏អាចនិយាយបានថា និយាយបានថា ទិញរថយន្តទំនើបឲ្យឪពុកដើម្បីជិះទៅកាន់ឋានសួគ៌ា តែក៏មានមនុស្ស ជា ច្រើន នៅ លើ Facebook បាន ខឹង សម្បារ នឹង ការ ខ្ជះខ្ជាយ លុយ ហើយ និយាយ បើទុកវាប្រើ ល្អជាង ពិទជាល្ងង់ និងចង់អួតខ្លួនថាជាអ្នកមានតែប៉ុណ្ណោះ ៕